ពិធីប្រកាសតួនាទី និងភារកិច្ចថ្នាក់ដឹកនាំក្រសួងបរិស្ថាន

កាលពីថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០០៨ នៅទីស្តីការក្រសួងបរិស្ថានបានរៀបចំពិធីប្រកាសតួនាទី និង បែង ចែក ភារកិច្ចថ្នាក់ដឹកនាំក្រសួងក្រោយពីរាជរដ្ឋាភិបាលបានតែងតាំងថ្នាក់ដឹកនាំថ្នាក់រដ្ឋលេខាធិការ និង  
  អនុរដ្ឋលេខាធិការ ក្នុងអាណត្តិទី ៤  ក្រោមអធិបតីភាព ដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត  ម៉ុក  ម៉ារ៉េត  ទេសរដ្នមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត  ម៉ុក ម៉ារ៉េត បានមាន ប្រសាសន៌ថា ”...........ការសំរេចស្តីពី ការបែងចែក ភារកិច្ច និង របៀបរបបធ្វើការ ជូនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
សំដៅធានា អនុវត្តកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាលអាណត្តិទី ០៤ អោយមាន តម្លាភាព និង មាន ប្រសិទ្ធភាពក្នុងការដឹកនាំ ” ។
ក្នុងឱកាសប្រកាសតួនាទី និង ភារកិច្ចថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏ បាន លើកឡើងបញ្ជាក់ពី គោលនយោបាយ  យុទ្ធសាស្ត្រចតុកោណ របស់
រាជរដ្ឋាភិបាល ដែលមាន សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបាន ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍មាន ស្ថេរភាពនយោបាយបានរួមចំណែកលើកកំពស់ជីវភាពរស់ នៅរបស់ប្រជាជនគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូរបស់ មនុស្ស លើកកំពស់កិត្យានុភាព ជាតិ និងមានការអភិវឌ្ឍន៍ ប្រកបដោយ ជោគជ័យ លើគ្រប់វិស័យ ។ ឯកឧត្តម ក៏ បាន  

បញ្ជាក់ផងដែរថារាល់សកម្មភាព របស់ក្រសួងបរិស្ថាន ដែលសំរេចបានជោគជ័យនាបណ្តាឆ្នាំកន្លងមក គឺអាស្រ័យដោយការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាល។ មុនបញ្ចប់ឯកឧត្តមបាន ផ្តាំផ្ញើអោយ

  មន្ត្រីរាជការ  គ្រប់លំដាប់ថ្នាក់ ទាំងអស់  ត្រូវតែសហការ គ្នា អោយបានល្អក្នុងកិច្ចបំរើការងារក្នុងអាណត្តិថ្មីរយៈពេល ៥ ឆ្នាំ នេះទៅតាមតួនាទីនិងការងារជំនាញរបស់ខ្លួនដោយត្រូវ អនុវត្តទៅតាម សេចក្តីសំរេចស្តីពីការបែងចែក ភារកិច្ច និង  របៀបរបប ធ្វើការងារដែលបានណែនាំកន្លងមក អោយបាន ហ្មត់ចត់។
 
 
គ្មានអ្វីថ្មីសំរាប់បង្ហាញ  
គ្មានព័រមានដែលត្រូវបង្ហាញ។ គ្មានប្រធានបទថ្មី ឬ ចំណង់ចំណូលចិត្តរបស់គណនីអ្នកអាចត្រូវបានគេដាក់កំរិត