ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅវេទិកាពិភពលោក ស្តីពីសំណង់និងការប្រែប្រួលអាកាសធាតុ រៀបចំដោយ UNEP និង ក្រសួងបរិស្ថាននៃប្រទេសបារាំង
កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសបារាំង ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់កម្ពុជា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ក្នុងវិស័យសំណង់ ពិតជាមានសារៈសំខាន់និងសម្រេចបានតាមរយៈផែនការសកម្មភាពដូចជា៖
(1) ការអនុម័ត និងការអនុវត្តផែនការសកម្មភាពប្រព័ន្ធត្រជាក់ជាតិ.
(2) ការអភិវឌ្ឍស្តង់ដារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និង
(3) ការពង្រឹងការយល់ដឹងជាសាធារណៈ និងការអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តគោលលនយោបាយ និងសកម្មភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
(4) ការលើកកម្ពស់ការធ្វើផែនការប្រើប្រាស់ដីសម្រាប់ផ្ទះក្នុងទីក្រុង និងសំណង់អគារ ដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងអ្នកគ្មានផ្ទះសម្បែង។
និង (5) ផ្តល់ហិរញ្ញប្បទានអាកាសធាតុទាន់ពេលវេលា សម្រាប់ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ ថាកម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈពង្រឹងការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព និងប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថាឧស្សាហកម្មសំណង់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ជំរុញឱ្យមានការសហការជាសកល សម្រាប់អនាគតកម្ពុជាបៃតង និងធន់ជាងមុន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា កម្ពុជាទទួលស្គាល់សារៈសំខាន់នៃសេចក្តីប្រកាស DE CHAILLOT ហើយកំពុងទទួលបានការអនុម័តជាផ្លូវការ តាមរយៈក្រសួងការបរទេសនៃប្រទេសនានា ដើម្បីរួមគ្នាកសាងកេរ្តិ៍ដំណែល និងសុខុមាលភាពប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតកាល៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់