ឯកឧត្តម សៅ សុភាព អ្នកនាំពាក្យ​ក្រ​សួង​បរិស្ថាន ផ្តល់​បទ​សម្ភាសន៍​ដល់អ្នកសារព័ត៌មាន។

សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ចុងក្រោយ​ស្តីពី​អេកូទេសចរណ៍​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ខែ​សីហា​នៅ​ពេល​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្តីពី​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រារព្ធ​ធ្វើ​ឡើង​។ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថានឯកឧត្តម សៅ សុភាព បាន​ថ្លែង​ថា​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​មួយ​កាលពី​ម្សិលមិញ​ដើម្បី​ពិភាក្សា​គោលនយោបាយ​នេះ​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ក្រសួង​ទេសចរណ៍​ហើយ​ត្រូវ​បាន​រៀបចំ​ដើម្បី​ជំរុញ​ទេសចរណ៍​អេកូ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារ​ «​វា​មាន​សក្តានុពល​ដ៏ធំ​មួយ​»​។
ឯកឧត្តម បាន​ថ្លែង​ថា​៖ «​យើង​មាន​គោលបំណង​ [​បញ្ចប់​សេចក្តី​ព្រាង​] ​ក្របខ័ណ្ឌ​នេះ​ពេលវេលា​ពី​ឥឡូវ​រហូត​ដល់​ខែ​សីហា​គឺ​ជិត​ដល់​ហើយ​»​។

ឯកឧត្តមបាន​ថ្លែង​ថា​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៧,៥ លាន​ហិកតា​របស់​កម្ពុជា ​តំណាង​ឲ្យ​ «​សក្តានុពល​ដ៏ធំ​មួយ​សម្រាប់​អេកូទេសចរណ៍​» នោះ​នឹង​ជួយ​កម្ពុជា​ ធ្វើ​ពិពិធកម្ម​តំបន់​ទេសចរណ៍​របស់​ខ្លួន​សម្រាប់​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ខណៈ​សកម្មភាព​នេះ​ជា​ការ​រួម​ចំណែក​ដល់​ការ​អភិរក្ស​ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​ព្រម​ទាំង​លើក​កម្ពស់​សេដ្ឋកិច្ច​ប្រជាជន​មូលដ្ឋាន និង​សេដ្ឋកិច្ច​ជាតិ​។

ឯកឧត្តមអ្នកនាំពាក្យ បាន​ថ្លែង​បន្ត​ថា​ក្នុង​អំឡុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​មេដឹកនាំ​ពី​ក្រសួង​ទាំង​ពីរ​ស្នើ​ឲ្យ​មាន​ការ​បង្កើត​ក្រុម​ការងារ​រួម​គ្នា​មួយ​ដើម្បី​ពិនិត្យ​មើល​ការ​អភិវឌ្ឍ​ទេសចរណ៍​អេកូ​ទាំង​មូល​ក្នុង​ប្រទេស​កម្ពុជា​។

ឯកឧត្តម ទិត ចាន់ថា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ទេ​។ សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ទាន់​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​រហូត​ទាល់​តែ​សេចក្តី​ព្រាង​ចុងក្រោយ​ត្រូវ​បាន​ធ្វើ​ចប់​សព្វ​គ្រប់​។ គោលនយោបាយស្តីពីតំបន់ទេសចរណ៍ចុងក្រោយនេះ នឹ​ង​ដាក់​ឱ្យ​ប្រមុខ​រដ្ឋា​ភិបាល​សម្តេចតេជោ ហ៊ុន សែន អនុម័តនិងប្រកាស​​នៅក្នុងវេទិកា​ស្តីពី​បញ្ហា​បរិស្ថាន​ដែល​គ្រោង​ធ្វើ​ឡើងនៅខែសីហាខាងមុខ៕

កែសម្រួល ដោយ៖ ចក្រី

ដកស្រង់ពី៖ ប៉ុស្តិ៍ខ្មែ, http://www.postkhmer.com/

ព័ត៌មានបន្ថែម

ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកជូនមុងច្រលក់ថ្នាំ​ ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ មកពីឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
ថ្ងៃ ព្រហស្បតិ៍, 30 មិនា, 2023 ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកជូនមុងច្រលក់ថ្នាំ​ ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ មកពីឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣០ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ថ្ងៃ ព្រហស្បតិ៍, 30 មិនា, 2023 កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣០ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស
ថ្ងៃ ពុធ, 29 មិនា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស