អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន

ដូចមានចែងក្នុងអនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន។អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានជាសេនាធិការឱ្យក្រសួងបរិស្ថានក្នុងការគ្រប់គ្រងទិន្ន័យបរិស្ថានិងដឹកនាំសម្របសម្រួលការងារអប់រំបរិស្ថាននិងការផ្សព្វផ្សាយបរិស្ថានព្រមទាំងចាត់ចែងពិធីសំខាន់ៗទាក់ទងនឹងបរិស្ថាន។ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានមាន ០៥ នាយកដ្ឋានជាសេនាធិការ៖
១. នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
២. នាយកដ្ឋានអប់រំបរិស្ថាន
៣. នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត
៤. នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន
៥. នាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត

ទំនាក់ទំនងក្រសួង

អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

info@moe.gov.kh

(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540

ផែនទីក្រសួង