ស្នាមញញឹមពេញដោយក្តីសង្ឃឹមរបស់សិស្សានុសិស្ស នៅសាលាបឋមសិក្សាថ្នល់កែង(ព្រះធាតុ) ដែលស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណជូនចំពោះទឹកចិត្តដ៏សប្បុរស របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី ដែលបានឧបត្ថម្ភជាថវិកា សម្រាប់ទិញស្បែកជើង និងស្រោមជើងដល់សិស្សានុសិស្ស ដើម្បីត្រៀមចូលរួមប្រកួតកីឡាជម្រើសជាតិនារីនាពេលឆាប់ៗ ខាងមុខនេះ។

ទឹកចិត្តដ៏សប្បុរសរបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវ តាមរយៈឯកឧត្តម ង៉ូវ ប៉ូរីណា រដ្ឋលេខាធិការក្រសួងសួងបរិស្ថាន បានបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះកុមារី និងជួយលើកទឹកចិត្តឱ្យកុមារីបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីលើកមុខមាត់ខេត្តត្បូងឃ្មុំ ដែលមានចំនួនកុមារីចូលរួមជាបេក្ខភាពជម្រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៣ – ២០២៤។

ជាមួយនឹងសំលៀកបំពាក់កីឡា និងស្បែកជើងកីឡាដ៏ស្រស់ស្អាត កុមារីដែលជាបេក្ខភាពជម្រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ បានសម្តែងនូវទឹកមុខសប្បាយរីករាយ ព្រោះពួកគេមានស្បែកជើង និងស្រោមជើងពាក់សម្រាប់ចូលរួមការប្រកួតបានសមរម្យស្មើមុខស្មើមាត់នឹងគេហើយ។ ឆ្លៀតក្នុងឱកាសនោះដែរ កុមារីទាំងអស់បានគោរពជូនពរ ជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជការរដ្ឋាភិបាលទី២ ចុះខេត្តត្បូងឃ្មុំ និង ជាប្រធានក្រុមការងារទី១ចុះជួយស្រុកអូរាំងឪ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

ព័ត៌មានបន្ថែម

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល
ថ្ងៃ ពុធ, 13 មិនា, 2024 កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល