ចាប់ពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាសំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជានាយកនៃគម្រោងភាពជាដៃគូកាបូនព្រៃឈើ បានអញ្ជើញដឹកនាំមន្ត្រីលេខាធិការដ្ឋានរេដបូកកម្ពុជាចុះទៅពិនិត្យនិងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគម្រោងសាកល្បងរេដបូកថ្នាក់ក្រោមជាតិដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលព្រៃឈើ នៅក្នុងភូមិសាស្ត្រ ភូមិតាដែស និងភូមិអង្រ្គង់ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។

គម្រោងនេះជាគម្រោងមួយក្នុងចំណោមគម្រោងសាកល្បងថ្នាក់ក្រោមជាតិបី ដែលពីរទៀតកំពុងអនុវត្តដោយរដ្ឋបាលជលផលនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប និងមួយទៀតអនុវត្តដោយអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន នៅក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន។ ក្នុងបេសកកម្មនេះ ក្រុមការងារបានយកចិត្តទុកដាក់ផ្តោតជាសំខាន់លើការទទួលបានផលប្រយោជន៍របស់សហគមន៍ពីសកម្មភាពគម្រោងខាងលើក្នុងក្របខណ្ឌប្រព័ន្ធសុវត្ថិភាពរេដបូក។

ជាលទ្ធផល ក្រុមការងារបានពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងតំបន់ទីតាំងគ្រោងក្នុងការប្រើប្រាស់ឡជីវឧស្ម័ន ការធ្វើសួនដំណាំគ្រួសារ ការការពារនិងដាំស្តារព្រៃសហគមន៍ កម្មវិធីប្រាក់សន្សំ និងសេដ្ឋកិច្ចសង្គមផ្សេងៗទៀត។ ជាមួយគ្នានេះ ក្រុមការងារបានជួបពិភាក្សាជាមួយសមាជិកសហគមន៍ដើម្បីសិក្សាស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពជាក់លាក់នីមួយៗរបស់គម្រោង វាស់ស្ទង់អំពីកម្រិតលូតលាស់ជីវភាពរបស់សហគមន៍ក្នុងតំបន់គម្រោង និងដើម្បីទទួលមតិយោបល់ថ្មីៗបន្ថែមទៀតពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់