អម្បូរ/Family name: CAJANUS (Leguminosae-Papilionoideae)
ឈ្មោះវិទ្យាសាស្រ្ត/Scientific Name: Cajanus cajan (L.) Millsp.
ឈ្មោះក្នុងតំបន់/Local name: សណ្តែកក្លឹង្គ, សណ្តែកគ្រាប់ស (sânndaèk khloëng, sânndaèk krôab sa:)
ដើមនេះជាចុល្លព្រឹក្ស កំពស់១ទៅ ៣ម គេដាំនៅគ្រប់ប្រទេសក្តៅក្នុងសកលលោក។ ក្រៅពីដំណាំគេឃើញរុក្ខជាតិនេះ ដុះក្នុងព្រៃស្រោង ព្រៃល្បោះ តាមមាត់ទឹក ឬលើដីទួល ដែលមានរយៈកំពស់រហូតដល់ ២០០០ម។ គេនិយមដាំសណ្តែកក្លឹង្គជុំវិញផ្ទះជារបង។ គ្រាប់អាចបរិភោគដូចសណ្តែកបាយ។ ស្លឹកខ្ចីអាចឲ្យគោ ក្របី ស៊ីបាន។ អ្នកដែលមានជម្ងឺរាគនោម តែងព្យាបាល ដោយបរិភោគផ្លែឆៅ រាល់ថ្ងៃឲ្យឆាប់ជា។ ស្លឹកស្ងួតកិនឲ្យម៉ត់ដូចម្សៅ គេផឹកជាឱសថមើលជម្ងឺគ្រាប់ប្រមេះ៕

A bush, 1 to 3m tall, spread by cultivation in tropical regions. It is also found in secondary forests, clear forests, on riversides up to 2000m altitudes. It is often grown near houses to make fences. Seeds are edible. Leaves may give fodder. Fresh seeds eaten daily are said to stop urinary incontinence. Dried leaves, in the form of dust would be efficient against calculus.

ប្រភព៖ “Pauline Dy Phon, 2000; វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា”

photo_2016-11-07_09-44-50 photo_2016-11-07_09-44-47

ព័ត៌មានបន្ថែម

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA)
ថ្ងៃ ព្រហស្បតិ៍, 3 មករា, 2019 ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA)
ការ​បញ្ជ្រាប​ជីវ​សុវត្ថិភាព​ទៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ ដោយ​ផ្ដោត​លើ​ពិធីសារ​កាតាហ្សេណា ស្តីពី​ជីវ​សុវត្ថិភាព និង​ពិធីសារ​បន្ថែម​ណាហ្គូយ៉ា-កូឡាឡាំពួរ​ស្តីពី​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ និង​សំណង​ការ​ខូចខាត
ថ្ងៃ សុក្រ, 31 សីហា, 2018 ការ​បញ្ជ្រាប​ជីវ​សុវត្ថិភាព​ទៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ ដោយ​ផ្ដោត​លើ​ពិធីសារ​កាតាហ្សេណា ស្តីពី​ជីវ​សុវត្ថិភាព និង​ពិធីសារ​បន្ថែម​ណាហ្គូយ៉ា-កូឡាឡាំពួរ​ស្តីពី​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ និង​សំណង​ការ​ខូចខាត
ក្រសួងបរិស្ថាន បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
ថ្ងៃ សុក្រ, 1 មិថុនា, 2018 ក្រសួងបរិស្ថាន បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់