អម្បូរ/Family name: CAJANUS (Leguminosae-Papilionoideae)
ឈ្មោះវិទ្យាសាស្រ្ត/Scientific Name: Cajanus cajan (L.) Millsp.
ឈ្មោះក្នុងតំបន់/Local name: សណ្តែកក្លឹង្គ, សណ្តែកគ្រាប់ស (sânndaèk khloëng, sânndaèk krôab sa:)
ដើមនេះជាចុល្លព្រឹក្ស កំពស់១ទៅ ៣ម គេដាំនៅគ្រប់ប្រទេសក្តៅក្នុងសកលលោក។ ក្រៅពីដំណាំគេឃើញរុក្ខជាតិនេះ ដុះក្នុងព្រៃស្រោង ព្រៃល្បោះ តាមមាត់ទឹក ឬលើដីទួល ដែលមានរយៈកំពស់រហូតដល់ ២០០០ម។ គេនិយមដាំសណ្តែកក្លឹង្គជុំវិញផ្ទះជារបង។ គ្រាប់អាចបរិភោគដូចសណ្តែកបាយ។ ស្លឹកខ្ចីអាចឲ្យគោ ក្របី ស៊ីបាន។ អ្នកដែលមានជម្ងឺរាគនោម តែងព្យាបាល ដោយបរិភោគផ្លែឆៅ រាល់ថ្ងៃឲ្យឆាប់ជា។ ស្លឹកស្ងួតកិនឲ្យម៉ត់ដូចម្សៅ គេផឹកជាឱសថមើលជម្ងឺគ្រាប់ប្រមេះ៕

A bush, 1 to 3m tall, spread by cultivation in tropical regions. It is also found in secondary forests, clear forests, on riversides up to 2000m altitudes. It is often grown near houses to make fences. Seeds are edible. Leaves may give fodder. Fresh seeds eaten daily are said to stop urinary incontinence. Dried leaves, in the form of dust would be efficient against calculus.

ប្រភព៖ “Pauline Dy Phon, 2000; វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា”

photo_2016-11-07_09-44-50 photo_2016-11-07_09-44-47

ព័ត៌មានបន្ថែម

សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩