ដំណើទស្សន:កិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅកាន់កងវរ:សេនាធំថ្មើរជើងអន្តរាគមន៍លេខ៤២
ថ្ងៃ អង្គារ, 27 កញ្ញា, 2016ក្នុងឱកាសបុណ្យដាក់បិណ្ឌទី១០ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្ដមរដ្ឋមន្រ្តី សាយ សំអាល់ បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃកងវរ:សេនាធំថ្មើរជើងអន្តរាគមន៍លេខ៤២ ចំណុចអូរពងមាន់ ស្ថិតនៅភូមិរាជានគរ សង្កាត់ស្ទឹងត្រែង ទីរួមខេត្តស្ទឹងត្រែង។ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនបងប្អូនកងទ័ពអំពីវឌ្ឍនភាពការងារនៃការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួងបរិស្ថាន ដើម្បីភាពប្រសិទ្ធភាពការងារ ឆ្លើយតបនឹងតម្រូវការចំពោះមុខរបស់សង្គម និងអំពីភាពចាំបាច់នៃការពង្រឹងកិច្ចសហការរវាងមន្ត្រីរាជការសីុវិលនិងកងកម្លាំងប្រដាប់អាវុធ ដើម្បីសុខសន្តិភាព ភាពសុខដុមរមនា និងការអភិវឌ្ឍលើគ្រប់វិស័យ។
ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 19 តុលា, 2023
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងជួយកម្ពុជាមួយស្រស់ស្អាតនាពេលដ៏ខ្លីនាពេលខាងមុខ
ថ្ងៃ សុក្រ, 10 មិនា, 2023
សិក្ខាសាលាស្ដីពី «ផែនការសកម្មភាពប្រព័ន្ធត្រជាក់នៅកម្ពុជា (Cambodia’s National Cooling Action Plan)»