អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយគណៈកម្មការសង្គមនិងសេដ្ឋកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានរៀបចំសិក្ខាសាលាស្ដីពី «ផែនការសកម្មភាពប្រព័ន្ធត្រជាក់នៅកម្ពុជា (Cambodia’s National Cooling Action Plan)» ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
នាឱកាសនោះ ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការ បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងបានដាក់ការប្ដេជ្ញាខ្ពស់ក្នុងនាមជាប្រទេសឈានមុខក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបន្តថា ជាក់ស្ដែង នាពេលនេះ កម្ពុជាបានរៀបចំ «ផែនការសកម្មភាពប្រព័ន្ធត្រជាក់នៅកម្ពុជា (Cambodia’s National Cooling Action Plan)» នេះឡើង ស្របទៅនឹង «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Updated NDC)» ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម បានផ្តល់ជាទស្សទានថា “កំណើនសីតុណ្ហភាព” គឺជាផលប៉ះពាល់មួយដ៏សំខាន់ក្នុងចំណោមផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ភ្នាក់ងារអង្គការសហប្រជាជាតិ (UN Agencies) បានចាត់ទុកកម្ពុជាថាជាប្រទេសមួយដែលងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុតបណ្ដាលមកពី កំណើនសីតុណ្ហភាព ក្នុងនោះ ការកើនឡើងសីតុណ្ហភាព នឹងជះផលអវិជ្ជមានទៅលើសុខភាពនិងផលិតភាពការងាររបស់ពលរដ្ឋ ដោយជាលទ្ធផល វានឹងជះផលអវិជ្ជមានទៅលើចរន្តសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានប៉ាន់ស្មានថាស្មើនឹងជាងពាក់កណ្តាលនៃការបាត់បង់និងការខូចខាតទាំងមូលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ហេតុដូចនេះ ផែនការសកម្មភាពប្រព័ន្ធត្រជាក់នេះ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕

ព័ត៌មានបន្ថែម

ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកជូនមុងច្រលក់ថ្នាំ​ ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ មកពីឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
ថ្ងៃ ព្រហស្បតិ៍, 30 មិនា, 2023 ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកជូនមុងច្រលក់ថ្នាំ​ ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ មកពីឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣០ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ថ្ងៃ ព្រហស្បតិ៍, 30 មិនា, 2023 កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣០ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស
ថ្ងៃ ពុធ, 29 មិនា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស