រដ្ឋមន្ត្រីបរិស្ថាន និង UNDP ពិភាក្សាលើថាមពលបៃតង
ថ្ងៃ ពុធ, 6 កញ្ញា, 2017ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន នៅព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ បានអនុញ្ញាតឱ្យលោកMr. Nick Beresford ប្រធានអង្គការUNDP ដឹកនាំគណៈប្រតិភូចូលជួប និងពិភាក្សាការងារពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលបៃតង។ កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងនេះ ផ្តោតសំខាន់លើការរៀបចំសំណើគម្រោងនិរន្តរភាពថាមពលសម្រាប់កម្ពុជាដើម្បីស្នើសុំហិរញ្ញប្បទានមូលនិធិអាកាសធាតុបៃតង។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់ថាមពលបៃតងដើម្បីជំរុញកំណើនសេដ្ឋកិ្ចចកម្ពុជា ក៏ដូចជាសន្តិសុខថាមពលដែលកាត់បន្ថការប៉ះពាល់ដល់បរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីការរិះរកវិធីដើម្បីផ្គត់ផ្គង់តម្លៃថាមពលក្នុងកម្រិតថោកសមរម្យបន្ថែមទៀតជូនប្រជាពលរដ្ឋ។
ដោយឡែកភាគីUNDP បានលើកឡើងពីការគាំទ្រទៅដល់រដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបាននូវសន្តិសុខថាមពល៕
ព័ត៌មានបន្ថែម
ថ្ងៃ អង្គារ, 19 មិនា, 2024
សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ ចន្ទ, 18 មិនា, 2024
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ