ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន នៅព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ បានអនុញ្ញាតឱ្យលោកMr. Nick Beresford ប្រធានអង្គការUNDP ដឹកនាំគណៈប្រតិភូចូលជួប និងពិភាក្សាការងារពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលបៃតង។ កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងនេះ ផ្តោតសំខាន់លើការរៀបចំសំណើគម្រោងនិរន្តរភាពថាមពលសម្រាប់កម្ពុជាដើម្បីស្នើសុំហិរញ្ញប្បទានមូលនិធិអាកាសធាតុបៃតង។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់ថាមពលបៃតងដើម្បីជំរុញកំណើនសេដ្ឋកិ្ចចកម្ពុជា ក៏ដូចជាសន្តិសុខថាមពលដែលកាត់បន្ថការប៉ះពាល់ដល់បរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីការរិះរកវិធីដើម្បីផ្គត់ផ្គង់តម្លៃថាមពលក្នុងកម្រិតថោកសមរម្យបន្ថែមទៀតជូនប្រជាពលរដ្ឋ។
ដោយឡែកភាគីUNDP បានលើកឡើងពីការគាំទ្រទៅដល់រដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបាននូវសន្តិសុខថាមពល៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩