ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានចូលរួមជាអធិបតីក្នុងពិធី «រួមគ្នាដើម្បីបរិស្ថានស្អាត»

37

កាលពីព្រឹកថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅក្រុងព្រះសីហនុ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានចូលរួមជាអធិបតីក្នុងពិធី «រួមគ្នាដើម្បីបរិស្ថានស្អាត» ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលសាលាខេត្តព្រះសីហនុ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ គោលបំណងនៃកម្មវិធីគឺដើម្បីផ្តល់ចំណេះដឹងអប់រំបរិស្ថាន ផលប៉ះពាល់ពីសំណល់ប្លាស្ទិកទៅដល់កុមារា កុមារី សិស្សានុសិស្សក្នុងក្រុងព្រះសីហនុ ដោយក្នុងនោះក៏មានរួមបញ្ចូលទាំងបង្ហាត់បង្ហាញអំពីការលេងបាល់ទាត់ពីសំណាក់គ្រូបង្វឹកដែលមកពីក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរ។ កម្វិធីនេះក៏មានការចូលរួម និងទទួលបានការឧបត្ថម្ភពីម្ចាស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងមន្ទីរអង្គភាពពាក់ព័ន្ធនានា គ្រាដែលគណៈអធិបតី ប្អូនៗសិស្សានុសិស្ស រួមនឹងអ្នកចូលរួមទាំងអស់ ក៏បានរួមគ្នាសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរអូរត្រេះ និងដាំដើមស្ងាវប្រមាណជាង ១០០ដើមផងដែរ៕

ចែករំលែក