ឯកឧត្តម សាយ សំអាល់ ទទួលជួបសម្តែងការគួរសមជាមួយ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន( All-China Youth Federations)

នៅថ្ងៃអង្គារ៍ ២ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ដឹកនាំដោយ ឯកឧត្តម He Junke បានចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូយោបល់លើវិស័យបរិស្ថាន ការអភិវឌ្ឍដោយចីរភាព ការរៀបចំរដ្ឋបាលទំនើប និងការងារអភិវឌ្ឍយុវជនដោយយកមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមូលដ្ឋាន។

ជំនួបនេះគឺជាផ្នែកមួយនៃការបន្តថែរក្សាវប្បធម៌នៃការផ្លាស់ប្តូថ្នាក់ដឹកនាំ យុវជននិងយុវជនដើម្បីផ្លាស់ប្តូយោបល់ដកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានឱ្យឈានដល់កម្រិតមួយខ្ពស់បន្ថែមទៀត។

ទន្ទឹមនឹងនេះ ភាគ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​វិធី​ពង្រឹង​ និង​អភិវឌ្ឍ​សមត្ថភាព​យុវជន​របស់​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​មាន​ការ​រីកចម្រើន​ តាម​រយៈ​ការចងសម្ព័ន្ធភាព​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​ចំណេះ​ដឹង​និង​បទពិសោធន៍​ថ្មី​ៗ​លើគ្រប់​វិស័យ​។

ព័ត៌មានបន្ថែម

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល
ថ្ងៃ ពុធ, 13 មិនា, 2024 កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល