នៅក្នុងកម្មវិធីជាបន្តបន្ទាប់ នៃសិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុង ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំនៅខេត្តសៀមរាប នៅក្រោមក្របខណ្ឌកិច្ចប្រជុំកំពូលរបស់រដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨​ អ្នកចូលរួមមកពីតំណាងប្រទេសចំនួន១៨ប្រទេស រួមទាំងដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងផ្នែកឯកជនបានពិភាក្សាគ្នាលើប្រធានបទ “ ហិរញ្ញវត្ថុ ទិន្នន័យ ការអភិវឌ្ឍសមត្ថភាព សម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅទីក្រុង “ ។ វេទិកានេះដឹកនាំ លោក Curt Garrigan អគ្គនាយក បរិស្ថាន និងការអភិវឌ្ឍ UNESAP និងមានវាគ្មិនមកពីប្រទេសសឹង្ហបូរី ហ្វីលីពីន និង JICA-កម្ពុជា។ កិច្ចពិភាក្សាបាន ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ រួមមាន៖
ក.កម្ពុជាអនុវត្តគោលនយោបាយឧស្សាហកម្ម លើកកម្ពស់គុណភាពជីវិត និងនិរន្តរភាពសង្គមតាមរយៈពង្រឹងអភិបាលកិច្ច (គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ការអភិវឌ្ឍទឹកស្អាត និងប្រព័ន្ធលូទឹកស្អុយ)
ខ.ការផ្សារភ្ជាប់គោលដៅអភិវឌ្ឍន៍ដោយចីរភាពសហប្រជាជាតិ និងផែនការអភិឌ្ឍន៍ប្រទេសហ្វីលីពីន (ផែនការសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការអភិរក្សនិងការប្រើប្រាស់ធនធានធម្មជាតិ និរន្តរភាពប្រព័ន្ធអេកូឡូស៊ី និងប្រសិទ្ធភាពនៃការអភិបាលកិច្ចការពារបរិស្ថាន)
គ.២០ឆ្នាំនៃផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទីក្រុង San Carlos (ការចូលរួមនិងសិទ្ធិសហគមន៍សម្ព័ន្ធភាពដៃគូជាមួយរដ្ឋបាលក្រោមជាតិ និងសង្គមស៊ីវិល កម្មវិធីការពារបរិស្ថានការគ្រប់គ្រងសំណល់រឹង និងការបង្កើតឧទ្យានសមុទ្រ)

សូមបញ្ជាក់ថា សិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់តាមក្រុមប្រធានបទនីមួយនីមួយៗ រួមមាន៖ ១.តើធ្វើដូចម្តេច ដើម្បីសម្រេចបានការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទីក្រុង? ២.និរន្តរភាពការរស់នៅ ការប្រើប្រាស់ និងការផលិត ៣.បញ្ហាប្រឈម និងផែនការគ្រប់គ្រងសំណល់រាវ និងអនាម័យ ៤.ការគ្រប់គ្រងសំណល់សម្រាប់ទីក្រុង។ លទ្ធផលរួមនៃការពិភាក្សាបានផ្តល់នូវសារមួយចំនួនសម្រាប់និរន្តរភាពទីក្រុង ដែលរួមមាន៖ តម្រូវការគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ កម្មវិធី ការអប់រំ ការចូលរួមសហគមន៍ ស្តង់ដារជាតិ ការលើកទឹកចិត្តសម្រាប់ឧស្សាហកម្ម និងការរៀបចំគំរូថ្មីសម្រាប់ទីក្រុងថ្មី ការគ្រប់គ្រងធនធានទឹក ជំរុញភាពជាម្ចាស់ និងអភិបាលកិច្ចល្អ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់