តំបន់ទេសចរណ៍ធម្មជាតិប្លែកៗកំពុងទាក់ទាញចំណាប់អារម្មណ៍យុវជនកម្ពុជាកាន់តែខ្លាំង

651

យុវជនកម្ពុជាបច្ចុប្បន្ន មានចំណាប់អារម្មណ៍ធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់សហគមន៍ទេសចរណ៍កាន់​តែខ្លាំង​ជាពិសេស​ក្នុង​រយៈពេល២ឆ្នាំចុង​ក្រោយនេះ។​នេះគឺជាការកត់សំគាល់របស់ស្ថាបនិកAmazing Trip Planner លោក សា ឌីណាដែលជាអ្នកឯកទេសរៀបចំដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុក។ យុវជនកម្ពុជាភាគច្រើនធ្វើដំណើរទៅកាន់ធម្មជាតិថ្មីៗប្លែកៗដែលក្រសួងបរិស្ថានទើបតែរកឃើញ និង​កំពុង​រៀបចំហេដ្ឋារចនាសម្ព័ន្ធ ហើយពួកគេចូលចិត្តការបោះតង់ ជិះកង់ក្នុងតំបន់ទេសចរណ៍ ឬការធ្វើដំណើរមើលធម្មជាតិ និងសត្វព្រៃជាដើម។

លោកសា ឌីណា មើលឃើញថានិន្នាការថ្មីរបស់យុវជនកម្ពុជានេះ ពិតជាបាន ចូលរួមផ្សព្វផ្សាយទាំងដោយផ្ទាល់និងប្រយោលចំពោះតំបន់ដំណើរកំសាន្តទេសចរណ៍ធម្មជាតិទាំងនេះឱ្យកាន់តែមានភាពសុះសាយ។ សម្រាប់និន្នាការថ្មីៗរបស់យុវជនកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាន​មើល​ឃើញ​ថាជាយន្តការមួយដែលមហាជន ជាពិសេសយុវជនបានចូលរួមក្នុងការថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាន ក៏ដូចជាការ​ពង្រឹង​ជីវភាព​ប្រជាជន​នៅតាមមូល​ដ្ឋាន​តំបន់ទេសចរណ៍​ធម្មជាតិ​ទាំងនោះឱ្យ​កាន់តែ​ប្រសើរ​ដោយឈប់ពឹងផ្អែកលើការទាញផលពីធនធានធម្មជាតិ ហើយងាកមករកការបម្រើសេវាកម្មជាកញ្ចប់សម្រាប់ទេសចរវិញ៕

ចែករំលែក