រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំគ.ជ.អ.បលើកទី១៤ក្រោមអធិបតីភាពសម្តេច ស ខេង

61
សម្តេច​ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំគ.ជ.អ.ប​លើកទី១៤។ រូបភាព គ.ជ.អ.ប

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានចូលរួមក្នុងកិច្ចប្រជុំលើកទី១៤ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប។

កិច្ចប្រជុំពេញមួយព្រឹកនេះ បានសម្រេចលទ្ធផលចំនួន៤ចំនួនដែលរួមមានទី១). កំណត់ហេតុកិច្ចប្រជុំលើកទី១៣ របស់ គ.ជ.អ.ប ទី២). របាយការណ៍ស្តីពី វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព និងថវិកាឆ្នាំ ២០១៧ របស់ គ.ជ.អ.ប ទី៣). ឯកសារផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិ ទី៤). អនុក្រឹត្យស្តីពី ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ឲ្យ​គណៈអភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ក្នុង​ការគ្រប់គ្រង​បុគ្គលិក​បំពេញ​ការងារ​នៅ​ថ្នាក់​ក្រោមជាតិ និងទី៥). ការកែសម្រួលសៀវភៅណែនាំស្តីពីការរៀបចំ និងអនុវត្ត គម្រោង​មូលនិធិឃុំ សង្កាត់៕

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានចូល​រួម​កិច្ចប្រជុំនៅក្រសួងមហាផ្ទៃ។ រូប គ.ជ.អ.ប

 

ចែករំលែក