នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ មានបើកកិច្ចប្រជុំពិគ្រោះយោបល់លើដំណើរការផ្តល់សច្ចាប័នវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ក្នុងគោលបំណង ដើម្បីប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយស្ថាប័ននានា ស្វែងរកនូវសារធាតុចូលសំខាន់ៗ សម្រាប់រៀបចំដំណើរការដាក់ឯកសារវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ស្តីសារធាតុបំផ្លាញស្រទាប់អូហ្សូន ជូនគណៈរដ្ឋមន្ត្រីពិនិត្យសម្រេច និងឆ្លងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីអនុម័ត ។

កិច្ចប្រជុំនេះមានការចូលរួមជាអធិបតី ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និង លោក Shaofeng HU តំណាងការិយាល័យថ្នាក់តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ ព្រមទាំង លោក លោកស្រីដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធប្រមាណ ២៧នាក់៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់