រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងUNDP ពិភាក្សាលើការលើការងារសំខាន់ៗបីស្តីពីបរិស្ថាន

239
ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំជាមួយអង្គការUNDP នៅទីស្តីការក្រសួង។ រូបភាព៖ វិសាល
ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែសីហានេះ បានអនុញ្ញាតិឱ្យលោក Nick Beresfor ប្រធានអង្គការUNDPប្រចាំកម្ពុជាដឹកនាំមន្ត្រីពាក់ព័ន្ធចំនួន៩នាក់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅស្តីការក្រសួង។ នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាលើប្រធានបទធំៗចំនួនបីគឺការកសាងមន្ទីរពិសោធន៍ថ្នាក់ជាតិ សារមន្ទីរធម្មជាតិថ្នាក់ និងការកសាងសមត្ថភាពមន្ត្រី រួមទាំងប្រធានបទសំខាន់ៗមួយចំនួនទៀត។
 
ក្នុងចំណុចនីមួយៗភាគីសងខាងបានពិភាក្សាគ្នាយ៉ាងស្និទស្នាល និងត្រង់ទៅត្រង់មក។ ក្រោយកិច្ចប្រជុំប្រមាណជាង២ម៉ោង ភាគីអង្គការUNDP បានស្ម័គ្រចិត្តផ្តល់លើការ បណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីចំនួនពីរកម្រិតគឺថ្នាក់ជាតិ និងមន្ត្រីថ្នាក់ក្រោមជាតិ។ ដោយឡែកចំណុចដែលនៅសេសសល់ភាគីទាំងពីរ នឹងពិភាក្សាជាបន្តទៀត៕
ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំជាមួយUNDP នៅទីស្តីការក្រសួង។ រូបភាព៖ វិសាល
លោក Nick Beresfor ប្រធានអង្គការ​UNDPប្រចាំកម្ពុជា។ រូបភាព៖ វិសាល
លោក Nick Beresfor ប្រធានអង្គការ​UNDPប្រចាំកម្ពុជា និងសហការី ក្នុងកិច្ចប្រជុំនៅថ្ងៃទី១០ ខែសីហា។ រូបភាព៖ វិសាល
ចែករំលែក