ក្រសួងបរិស្ថាន និងអង្គការការពារសត្វព្រៃអះអាងពីភាពជោគជ័យលើការអភិរក្សសត្វទាព្រៃស្លាបស

108
សត្វទាព្រៃស្លាបសដែលក្រុមអភិរក្សរកឃើញបន្ទាប់ពីលែងកាលពីឆ្នាំ២០១៥។ រូបភាព WCS

ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន សហគមន៍ និងអង្គការWCS នៅថ្ងៃទី០៨ ខែសហា នេះ បានអះ​អាងពីភាពជោគជ័យលើការអភិរក្សសត្វទាព្រៃស្លាបសបន្ទាប់ពីបានរកឃើញវាឡើង​វិញនៅខេត្តព្រះវិហារ ​ក្រោយការលែងកាលពីចុងឆ្នាំ២០១៥ទៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។

ទាព្រៃស្លាបសដែលជាប្រភេទរងគ្រោះជិតផុតពូជ និងកម្រនៅលើពិភពលោកត្រូវបានគេ ដាក់កងជាប់នឹងជើងពេលទទួលបានការមើលថែរក្សានៅក្នុងមជ្ឈមណ្ឌល អង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) ហើយកងនោះត្រូវបានក្រុមអ្នកអភិរក្សប្រទះឃើញនិងកំណត់អត្ថសញ្ញាណ។

កាលពីថ្ងៃទី០៤ ខែកក្កដា សំបុកទាព្រៃស្លាបសមានពងចំនួន០៧គ្រាប់ ត្រូវបានគេរកឃើញនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ហើយវាជាលើកដំបូងសម្រាប់រយៈពេល០៥ឆ្នាំចុងក្រោយនេះ។ អង្គការ WCS បានជួលអ្នកភូមិចំនួន០៣នាក់ដែលបានរកឃើញសំបុកទាព្រៃស្លាបសនេះឲ្យយាមនិងការពារពីការរំខាននិងការគំរាមកំហែងដែលអាចកើតមាន៕​

សត្វទាព្រៃស្លាបសដែលក្រុមអភិរក្សរកឃើញបន្ទាប់ពីលែងកាលពីឆ្នាំ២០១៥។ រូបភាព WCS
ចែករំលែក