ក្រសួងបរិស្ថាន អបអរសាទរការដាក់តំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌ

88
ការអបអរសាទរការដាក់បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុកនៅក្រសួងបរិស្ថាន។ រូបភាព៖ វិសាល
ការអបអរសាទរការដាក់បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុកនៅក្រសួងបរិស្ថាន។ រូបភាព៖ វិសាល

មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានអបអរសាទរចំពោះការដាក់តំបន់ប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភព​។ លោកជំទាវ ឌិត នីតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងបរិស្ថាន បានដឹកនាំការអបអរសាទរនេះដោយមានការចូលរួមពីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួង។

ក្នុងកាយវិការគ្រវីទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាឱ្យបក់រវិចៗ មន្ត្រីទាំងអស់បានស្រែកច្រៀងបទពង្សាវតាខ្មែរ និងស្រែកជ័យឃោសយ៉ាងកងរំពងនៅទីស្តីការក្រសួងបរិស្ថាន។ម្នាក់ៗរីករាយយ៉ាងខ្លាំងចំពោះការដាក់ចូលប្រសាទសំបូរព្រៃគុកចូលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ព្រោះថាពួកគាត់មានមោទកភាពក្នុងភាពជាកូនខ្មែរ។

ការអបអរសាទរការដាក់បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុកនៅក្រសួងបរិស្ថាន។ រូបភាព៖ វិសាល

នេះគឺជា សមិទ្ធផលថ្មីសន្លាងនេះ តំបន់ប្រាសាទសំបូរព្រៃគុកមិន​ត្រឹមតែជាតំបន់បេតិកភណ្ឌប៉ុណ្ណោះទេ និងសំបូរទៅដោយជីវៈចម្រុះ។ ក្រសួងបរិស្ថាននឹងបន្តកិច្ច ខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅតំបន់ប្រាសាទសំបូរ ព្រៃគុកនេះឱ្យបានល្អបន្ថែមទៀតដើម្បីគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងស្វេងយល់តំបន់ប្រាសាទនេះកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាចូលរួម ក្នុងការអភិរក្ស និងការពារតំបន់ប្រាសាទសំបូរព្រៃគុកឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ។ដាក់ចូលប្រសាទសំបូរព្រៃគុកចូលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ព្រោះថាពួកគាតមោទកភាពក្នុងភាពជាកូនខ្មែរ។

ការអបអរសាទរការដាក់បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុកនៅក្រសួងបរិស្ថាន។ រូបភាព៖ វិសាល

«តំបន់ប្រាសាទសំបូរព្រៃគុក»ស្ថិតនៅក្នុងខេត្តកំពង់ធំត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះទៅក្នុងបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ ការសម្រេចនាំគណៈកម្មាធិការពិភពលោកនៃអង្គការយូណេស្កូនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត តែងតែយកចិត្តទុកដាក់លើកកិត្តិយសជាតិនៅលើឆាកអន្តរជាតិ ក៏ដូចជាឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ការពារ អភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាព៕

ចែករំលែក