ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញនិងលើកទឹកចិត្តក្រុមសង្គមស៊ីវិលទាំងអស់ឱ្យបង្កើន កិច្ចសន្ទនានិងការពិភាក្សាជាមួយក្រសួងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាឱយបានញឹកញ៉ាប់ដើម្បីបង្កើតជាទម្លាប់ល្អនៃការជជែកពិភាក្សាក្នុងឋានៈជាដៃគូល្អដែលធ្វើការបម្រើឧត្តមប្រយោជន៍សង្គមជាតិតែមួយដូចគ្នា។

ការថ្លែងជំរុញលើកទឹកចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះគឺធ្វើឡើងក្នុងកិច្ច ពិភាក្សាយ៉ាងស្និទស្នាលនាថ្ងៃទី១៨ ខែកក្កដានៅក្នុងបន្ទប់ធ្វើការផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីតែម្តង។

អង្គការដែលចូលរួមប្រជុំមានអង្គការសត្វព្រៃចំនួន៦ដែលកំពុងប្រតិបត្តិការនៅកម្ពុជាដូចជា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និង អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ជាដើម។ ឯឧត្តមរដ្ឋមន្ត្រី បានថ្លែងថា“យើងគួរមានវប្បធម៌នៃការសន្ទនាគ្នាដែលគួរតែត្រូវធ្វើឱ្យបានញឹកញាប់ហើយការពិភាក្សាទាំងនោះ មិនបាច់ធ្វើក្នុងលក្ខណៈផ្លូវការនោះ ទេ គឺយើងធ្វើឡើងក្នុងនាមជាដៃគូដ៏ល្អ ស្និទស្នាល និងដើរលើផ្លូវតែមួយដែលគាំទ្រគ្នាទៅវិញទៅមក”។

លោកស្រី suwanna gauntlet ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ រូបភាព៖ វិសាល

ដោយឡែក ក្រុមសង្គមស៊ីវិលដែលដឹកនាំដោយ លោកស្រី suwanna gauntlet បានស្វាគមន៍ចំពោះការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីដែលតែងតែបើកទ្វាទូលាយសម្រាប់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការតាំងពីដើមរហូតមក។

សូមបញ្ជាក់ផងដែរថា ក្រៅពីប្រធានបទខាងលើភាគទាំងពីរ គឺបានផ្តោតលើកកិច្ចសហប្រតិបត្តិការ កិច្ចការងារអភិរក្សតំបន់សហគមន៍ តំបន់ច្រកល្អៀងនិង ការអភិរក្សជីវៈចម្រុះដើម្បីជំរុញប្រសិទ្ធភាពការងារ ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ ផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹង ការអនុវត្តច្បាប់ចំពោះការបរបាញ់សត្វ និង ការទន្ទ្រានកាន់កាប់ដីព្រៃជាដើម៕

ព័ត៌មានបន្ថែម

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល
ថ្ងៃ ពុធ, 13 មិនា, 2024 កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល