ឯកឧត្តមសូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែកក្កដានេះ បាន​បើក​កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​​បរិស្ថាន និងសង្គមពេញលេញនៅទីស្តីការក្រសួង។ គម្រោងចំនួនពីរដែលត្រូវពិនិត្យគឺ  គម្រោងវិនិយោគដាំដំណាំកសិ ឧស្សាហកម្មដំឡូងមី របស់ក្រុមហ៊ុន C & V Group Co., Ltd.​លើផ្ទៃដីទំហំ ៧.០០០ហិកតា ដែលមានទីតាំងក្នុងឃុំរលួសមានជ័យ និងឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ និង គម្រោងវិនិយោគដាំដំណាំកសិ ឧស្សាហកម្មដំឡូងមី របស់ក្រុមហ៊ុន China Dynamic Investment Co., Ltd. លើផ្ទៃដីទំហំ ៦.៦០០ហិកតា ដែល​មាន​ទីតាំង​ក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។ គម្រោង​ទាំង​ពីរ​នេះ​ត្រូវ​បាន​សិក្សា និង​វាយ​តម្លៃដោយក្រុមហ៊ុនទីប្រឹក្សា Creative Green Design Co., Ltd. ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗមួយ​ចំនួន​ដូច​ជា៖​​ (១). ការបែងចែកផ្ទៃដីដាំដុះក្នុងតំបន់គម្រោង (២). ផែនការប្រើប្រាស់ពូជ និងជីគីមី (៣). បញ្ហា​ផ្ទៃ​ដីពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ និងយន្តការដោះស្រាយ (៤). ការរក្សាទុកព្រៃតាមដងអូរ និង​​ផែន​ការ ដាំដុះព្រៃឈើឡើងវិញ (៥). ផែនការ​គ្រប់គ្រង​សំណល់រឹង រាវ ​​(៦). ហេតុ​ប៉ះពាល់​បរិស្ថាន និងវិធានការ កាត់បន្ថយចំពោះគម្រោង (៧). ការប្រើ​ប្រាស់​ថវិកា​សម្រាប់​មូល​និធិ​បរិស្ថាន និងសង្គមក្នុងការស្តារធនធាន ព្រៃឈើ និងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី​តំណាង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែល​ជា​សមា​ជិកក្រុមការងារ ស.វ.ហ.ស្ថ. តំណាងក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) អង្គការ NGOs អជ្ញាធរខេត្តក្រចេះ មន្ទីរបរិស្ថានខេត្តក្រចេះ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង​តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុន ទីប្រឹក្សា។

តាមរយៈកិច្ចប្រជុំនេះ ទាំងភាគីក្រុមហ៊ុន និងដៃគូពាក់ព័ន្ធ ត្រូវ​មាន​ផែន​ការ​ច្បាស់​លាស់​ក្នុង​ការ​អភិវឌ្ឍន៍ ជៀស​វាងផលប៉ះពាល់ធនធានធម្មជាតិ និងការរស់នៅរបស់ប្រជាសហគន៍ ធ្វើ​យ៉ាង​ណា ដើម្បី​អោយ​ការអនុវត្តប្រកបដោយតំលាភាព និងប្រសិទ្ធិភាព៕

ព័ត៌មានបន្ថែម

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល
ថ្ងៃ ពុធ, 13 មិនា, 2024 កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល