នាថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែង ១៩០,០១៦គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន China Road and Bridge Corporation (Cambodia) (ម្ចាស់គម្រោង) ដែលសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា SAWAC Consultant (Cambodia) Co., Ltd.។
ជាលទ្ធផលនៃកិច្ចប្រជុំនេះរួមមាន៖
១. គាំទ្រលើគម្រោងវិនិយោគនេះ ពីព្រោះគម្រោងនេះចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ
២. ស្នើក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រុមហ៊ុនម្ចាស់គម្រោងធ្វើការជាមួយ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិពាក់ព័ន្ធនឹងការប៉ះពាល់តំបន់ការពារដោយ គម្រោងនេះ
៣. ក្រុមហ៊ុនម្ចាស់គម្រោងត្រូវគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៅ តាមចំណតទាំង៤ នៃផ្លូវល្បឿនលឿន
៤. ស្នើក្រុមហ៊ុនម្ចាស់គម្រោងដាំដើមឈើអមសងខាងផ្លូវល្បឿនលឿន
៥. ស្នើក្រុមហ៊ុនម្ចាស់គម្រោងសិក្សាឡើងវិញអំពីការបង្កើនចំនួនស្ពានប្រអប់ ស្ពានអាកាស និងផ្លូវ ក្រោមដី សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់
៦. ក្រុមហ៊ុនម្ចាស់គម្រោងត្រូវធ្វើការកែសម្រួលរបាយការណ៍នេះតាមរាល់មតិយោបល់ទាំងអស់របស់ ក្រុមការងារនាយកដ្ឋានជំនាញ តំណាងអគ្គនាយដ្ឋាននៃក្រសួងបរិស្ថាន និងតំណាងក្រសួង-ស្ថាប័ន ជំនាញពាក់ព័ន្ធ ដែលផ្តល់យោបល់ក្នុងអង្គប្រជុំ រួមទាំងបញ្ចូលទាំងមតិបូកសរុបរបស់ប្រធានអង្គប្រជុំ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធដូចជា ក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(រដ្ឋបាលព្រៃឈើ និងជលផល) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថានខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្តកណ្តាល និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់