នៅថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់II អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
សហការ​ជាមួយក្រសួង​ ស្ថាប័ន​ និងមន្ទីរជំនាញពាក់ព័ន្ធ បាន​រៀបចំ​កិច្ចប្រជុំលើកទី៩ របស់ក្រុមការងារសម្របសម្រួលកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR)​ ក្រោមអធិបតី​ភាពឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេ​​ខាធិការ ក្រសួងបរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធី SPCR
ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម​បណ្ឌិត តូច ច័ន្ទគ្រឹះស្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការ និងការគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយ​មានការចូលរួមពីក្រសួង ស្ថាប័ន ដែលជាសមាជិកក្រុមការងារ​សម្របសម្រួលកម្មវិធីSPCR មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងកិច្ចការ​នារី ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងផែនការ
ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សរុបចំនួន២៥នាក់។
កិច្ចប្រជុំនេះ មានគោលបំណង៖
១)​ បង្ហាញពីវឌ្ឍនភាព និងពិភាក្សាភាពប្រឈមនានាទាក់ទងនឹងការអនុវត្តរបស់គម្រោងកញ្ចប់ “ក” និង “គ”
២)សមិទ្ធផល និងភាពប្រឈមនានាដែលគម្រោងវិនិយោគនៃកម្មវិធី SPCR ដែលកំពុងអនុវត្តដោយក្រសួងពាក់ព័ន្ធក្នុងវិស័យ៣ កសិកម្ម ការគ្រប់គ្រងធនធានទឹង និងហេដ្ឋារចនាសម្ព័ន្ធជួបប្រទះ
៣)សមិទ្ធផលរួមដែលគម្រោងកញ្ចប់ “ក” សម្រេចបាន និង
៤)ពិភាក្សាយន្តការសម្រាប់បន្តការរៀបចំកិច្ចប្រជុំក្រុមការងារ​សម្របសម្រួលកម្មវិធី SPCR សម្រាប់ឆ្នាំ២០១៩៕

ព័ត៌មានបន្ថែម

មន្ត្រីរាជការក្រសួងបរិស្ថានសរុប៨៩៣ ចាក់វ៉ាក់សាំងដូសទី២ ថ្ងៃទី១៥-១៦និង១៧ខែមេសា ដែលជាវ៉ាក់សាំងកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ៗរូប
ថ្ងៃ ព្រហស្បតិ៍, 15 មេសា, 2021 មន្ត្រីរាជការក្រសួងបរិស្ថានសរុប៨៩៣ ចាក់វ៉ាក់សាំងដូសទី២ ថ្ងៃទី១៥-១៦និង១៧ខែមេសា ដែលជាវ៉ាក់សាំងកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ៗរូប
ក្រសួងបរិស្ថានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២(ដូសទី២) ជូនមន្រ្តីរាជការក្រោមឱវាទ
ថ្ងៃ ព្រហស្បតិ៍, 15 មេសា, 2021 ក្រសួងបរិស្ថានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២(ដូសទី២) ជូនមន្រ្តីរាជការក្រោមឱវាទ
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន គោរពជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ថ្ងៃ ចន្ទ, 12 មេសា, 2021 ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន គោរពជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ