ទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃច័ន្ទ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល ជាមួយនិស្សិតអនុបណ្ឌិតចំនួន១៨នាក់ ផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Brown នៃសហរដ្ឋអាមេរិក ទាក់ទងបញ្ហាបរិស្ថាន ព្រៃឈើ និងផលប៉ះពាល់បម្រែបម្រួលអាអាកាសធាតុ ដើម្បីចែករំលែកបទពិសោធន៍រវាងបរិស្ថានសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

ថ្លែងនាឱកាសនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីប្រពៃណី និងវប្បធម៌ដ៏រុងរឿងរបស់ប្រទេសកម្ពុជា ការផ្លាស់ប្តូរប្រព័ន្ធរដ្ឋាភិបាល ក៏ដូចជាភាពរីកចំរើនក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះរបស់កម្ពុជា ហើយដោយសារតែមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសផ្សេងៗ ធ្វើឱ្យយុវជនកម្ពុជា មានឱកាសច្រើនដូចនៅបណ្តាផ្សេងដែរ ក្នុងការសិក្សាស្វែងយល់ពីរបៀបរស់នៅ ធ្វើការ និងអភិវឌ្ឍខ្លួនសម្រាប់បំរើប្រយោជន៍ដល់ប្រទេសជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបន្តដែរថា សេរីភាពព័ត៌មាន បានធ្វើឱ្យសិស្សនិស្សិតមានឱកាសសិក្សា និងបញ្ចេញនូវមតិយោបល់ សិក្សាស្វែងយល់ពីមេរៀនដែលខ្លួនកំពុងសិក្សាតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប ទូរស័ព្ទដៃ ស្មាតហ្វូន ជាដើម ដោយមិន ចាំបាច់ទៅសាលា ឬបណ្ណាល័យឡើយ។ ឯកឧត្តម ក៏បានលើកឡើងពីគោលនយោបាយរបស់ក្រសួង បរិស្ថាន នៅក្នុងកិច្ចគាំពារបរិស្ថាន អភិរក្សធនធានព្រៃឈើ អភិរក្សជីវៈចម្រុះ ដើម្បីធានានូវនិរន្តរភាព បរិស្ថាននៅក្នុងប្រទេសកម្ពុជា ហើយទាំងនេះ គឺជាការចែករំលែកនូវព័ត៌មាន ដល់និស្សិតអនុបណ្ឌិត ចំនួន១៨នាក់ ផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Brown នៃសហរដ្ឋអាមេរិកផងដែរ៕

ព័ត៌មានបន្ថែម

សេចក្តីប្រកាសព័ត៌មាន
ថ្ងៃ ព្រហស្បតិ៍, 4 មិថុនា, 2020 សេចក្តីប្រកាសព័ត៌មាន
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា
ថ្ងៃ អង្គារ, 2 មិថុនា, 2020 កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា
រយៈពេល ៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធន ធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី …
ថ្ងៃ អង្គារ, 2 មិថុនា, 2020 រយៈពេល ៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធន ធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី …