កាលពីថ្ងៃទី ១៤ ដល់ ១៥ ខែសីហា ឆ្នាំ២០១៨ នេះ គណៈប្រតិភូក្រសួងបរិស្ថានដឹកនាំដោយ​ ឯកឧត្តម​ ឯ​ វុឌ្ឍី​ អគ្គលេខាធិការ​រង​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ បានធ្វើដំណើរទស្សនៈកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអភិវឌ្ឍទីក្រុងនិរន្តរភាពនៅទីក្រុងស៊ូរាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងដំណើរទស្សនៈកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នេះ​ មានការចូលរួមពីអភិបាលក្រុង និងតំណាងអភិបាលក្រុងទាំង៧ (ក្រុងសួង ក្រុងកែប ក្រុងបាវិត ក្រុងកំពង់ចាម ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងបាត់ដំបង) របស់ប្រទេសកម្ពុជា​ ដែលជាគោលដៅរបស់វិទ្យាស្ថាន GGGI និងមន្រ្តីថ្នាក់ជាតិមកពីក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងមហាផ្ទៃ និងក្រសួងសាធារណ:ការនិងដឹកជញ្ជូន។ គណៈប្រតិភូក៏បានជួបប្រជុំពិភាក្សាជាមួយលោកស្រី Tri Rismaharini អភិបាលក្រុងស៊ូរាបាយ៉ា ដោយលោកស្រីបានធ្វើបទបង្ហាញដោយផ្ទាល់អំពីដំណើរអភិវឌ្ឍន៍ទីក្រុងស៊ូរាបាយ៉ា ផ្តោតលើបញ្ហាគ្រប់គ្រងសំណស់រឹង សំណល់រាវ ការដាំព្រៃក្នុងក្រុង (Urban Forest) ដើម្បីកាត់បន្ថយកំដៅ និងការពារទឹកជំនន់ ការដាំដំណាំក្នុងក្រុង (Urban Farming) ដើម្បីបង្កើនជីវភាពសហគមន៍ និងបរិស្ថានបៃតង ការរៀបចំប្រព័ន្ធដឹកជញ្ជូន ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។ បន្ទាប់មក គណៈប្រតិភូក៏បានទៅទស្សនាកន្លែងបំលែងសំរាមជាជីកំប៉ុស និងបំលែងសំរាមជាអគ្គិសនីខ្នាតតូច និងអាងប្រព្រឹត្តិកម្មសំណល់រាវ និងសំណល់បង្គន់ផងដែរ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានទទួលជំនួយស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍វាស់កម្រិតសំឡេងនិងរំញ័រ របស់ប្រទេសចិន
ថ្ងៃ សៅរ៍, 15 ឧសភា, 2021 ក្រសួងបរិស្ថានទទួលជំនួយស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍វាស់កម្រិតសំឡេងនិងរំញ័រ របស់ប្រទេសចិន
រដ្ឋបាលក្រុងកោះរ៉ុង ទទួលបានរថយន្តដឹកសំរាម១គ្រឿង ពីក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 14 ឧសភា, 2021 រដ្ឋបាលក្រុងកោះរ៉ុង ទទួលបានរថយន្តដឹកសំរាម១គ្រឿង ពីក្រសួងបរិស្ថាន
កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក មានដុះនៅកម្ពុជា
ថ្ងៃ សុក្រ, 14 ឧសភា, 2021 កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក មានដុះនៅកម្ពុជា