ទីស្តីការក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃសុក្រ​ ១៤រោច​ ខែទុតិយាសាឍ​ ឆ្នាំច​ សំរឹទ្ធស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានអនុញ្ញាតឱ្យលោក PATRICk YAP នាយកគ្រប់គ្រងក្រុមហ៊ុន LUSH FOODS PTE LTD នៃប្រទេសសិង្ហបូរី​ ចូលសម្តែងការគួរសម និងបង្ហាញពីគម្រោងវិនិយោគលើវិស័យវារីវប្បកម្មទឹកសាប ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ជាពិសេសការធ្វើវារីវប្បកម្មលើប្រភេទមឆ្ឆាជាតិសំខាន់ៗមួយចំនួនដែលមានតម្លៃខ្ពស់នៅទីផ្សារអន្តរជាតិ ក៏ដូចជាការបង្កាត់ពូជប្រភេទមច្ឆាជាតិកម្រដែលស្ទើផុតពូជនៅប្រទេសកម្ពុជាក្នុងការចូលរួមថែរក្សា និងអភិរក្សធនធានជីវៈចម្រុះអោយមានប្រសិទ្ធភាព។

ជាមួយគ្នានោះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានសម្តែងនូវការគាំទ្រ និងបានផ្តល់អនុសាសន៍​ ក៏ដូចជាការឆ្លើយតប​ ដោយឱ្យក្រុមហ៊ុនត្រូវអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសអនុសញ្ញានៃការជួញដូរសត្វកម្រឆ្លងដែន(CITES)​ ធ្វើយ៉ាងណាដើម្បីទាំងអស់គ្នា​ ដើម្បីលើកកម្ពស់គុណភាព​ និងប្រសិទ្ធភាព​ នៅក្នុងការអនុវត្តការងារប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជានៅលើវិស័យបរិស្ថាននេះ៕

ព័ត៌មានបន្ថែម

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល
ថ្ងៃ ពុធ, 13 មិនា, 2024 កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល