នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហមមានប្រវែង១.២០០មែត្រ​ ពីភូមិយាកជើងទៅភូមិចន្លោង​ក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្រ្តី​ មានប្រសាសន៍​ថា ផ្លូវមួយខ្សែ​នៅឃុំដំរិលនេះ​ អាចសំរួលដល់ប្រជាពលរដ្ឋធ្វើដំណើរពីភូមិទៅភូមិមួយ​ ហើយក៏ជាសមិទ្ធផលមួយទៀតនៅដើមឆ្នាំ២០១៨​ ក្នុងចំណោមសមិទ្ធផលផ្សេងៗជាច្រើននៅក្នុងស្រុកអូររាំងឪ។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពិសេសនៅក្នុងឃុំដំរិលទាំងអស់​ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលក្នុងការកសាង​ និងអភិវឌ្ឍន៍មូលដ្ឋានជាដើម។

គូសបញ្ជាក់ថា​ ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហមមានប្រវែង១.២០០មែត្រ​ មានការគាំទ្រថវិកាពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។

ព័ត៌មានបន្ថែម

ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ថ្ងៃ អាទិត្យ, 28 វិច្ឆិកា, 2021 ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
ថ្ងៃ សុក្រ, 26 វិច្ឆិកា, 2021 ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
«រូបវន្តបុគ្គល និងនីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន»
ថ្ងៃ ពុធ, 24 វិច្ឆិកា, 2021 «រូបវន្តបុគ្គល និងនីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន»