នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន០៣ ស្តីពី៖ ១.ការបង្កើតការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន ២.កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះ កម្ពុជា-ចិន ៣. គម្រោងឧបត្ថម្ភម៉ាស៊ីនសំអាតទឹកកខ្វក់ និងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ “ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន”។
ឯកឧត្តមបណ្ឌិត ហ្សៅ យីងមីន(ZHAO Yingmin) អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន បានអោយដឹងថា កិច្ចសប្រតិបត្តិការនេះ គឺជាសម្មិទ្ធិផលមួយ នៃខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងចិនកម្ពុជា ជាពិសេសនៅលើវិស័យបរិស្ថាន ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានបង្កើតឡើង តាមរយះជំនឿទុកចិត្តគ្នា ទៅលើគ្រប់វិស័យ ជាពិសេសវិស័យបរិស្ថាន។

ឯកឧត្តម បានបានបញ្ចាក់បន្តថា ក្រសួងនៃប្រទេសទាំងពីរបានបង្កើត កិច្ចសហការទ្វេភាគី និងពហុភាគីនៅក្នុងតំបន់ ទៅលើកិច្ចការសំខាន់ៗ ដែលនាំមកនូវផលប្រយោជន៍ ជាច្រើនជាពិសេស លើកិច្ចការការពារបរិស្ថាន ។ រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការពារបរិស្ថាន និងអេកូឡូស៊ី នៅក្នុងកិច្ចការងារអភិបាលកិច្ច របស់រដ្ឋាភិបាលប្រទេសចិន គឺបានដាក់ចេញនូវគោលនយោយបាយក៏ដូចជា យុត្តិសាស្រ្ត នៅក្នុងរយះពេលប្រាំឆ្នាំចុងក្រោយនេះ ដែលទទួលបាននូវសមិ្មទ្ទិផលនូវកិច្ចការពារបរិស្ថាននេះ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា តាមរយះការចុះហត្ថលេខា ចុះកិច្ចព្រមព្រៀងរវាងក្រសួងបរិស្ថាន នៃកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃប្រទេសចិននេ គឺពិតជាមានសារះសំខាន់ ណាស់ក្នុងការចូលរួមចែករំលែកនូវបទពិសោធន៍ គ្នាទៅវិញទៅមក ជាពិសេសគឺការចូលរួមដោះស្រាយនូវបញ្ហាបរិស្ថាននៃប្រទេសទាំងពីរ ក៏ដូចជាសំរាប់សកលលោក អោយកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្តថា វឌ្ឍនភាពរបស់ក្រសួងបរិស្ថាន ក្នុងអាណត្តិទី៥នេះ ក្រសួងបានដាក់ចេញនូវកំណែទម្រង់ ជាមួយនិងការចូលរួមនៅតាម ដែលកំពុងមានការកែនូវរចនាសម្ព័ន្ធ ខាងក្រោមរស់ក្រសួង ការកសាងនូវអាគារថ្មី និងការធ្វើកំណែទម្រង់នៅលើវិស័យបរិស្ថាន ក៏ដូចជាការធ្វើកំណែទម្រងស់រដ្ឋបាលសាធារណះ ទូទៅនៅថ្នាក់ក្រោម ដើម្បីអោយការអនុវត្តន៍ នូវផែនការយុត្តិសាស្រ្តនេះទទួលបានប្រសិទ្ធភាពខ្ពស់ទៅតាមគោលដៅ។

ព័ត៌មានបន្ថែម

អបអរសាទរ «ទិវាភពផែនដី » ២២ មេសា រួបរួមគ្នា ដើម្បីការពារផែនដីយើង
ថ្ងៃ ព្រហស្បតិ៍, 22 មេសា, 2021 អបអរសាទរ «ទិវាភពផែនដី » ២២ មេសា រួបរួមគ្នា ដើម្បីការពារផែនដីយើង
សូមអបអរសាទរទិវាភពផែនដី ២២ មេសា
ថ្ងៃ ពុធ, 21 មេសា, 2021 សូមអបអរសាទរទិវាភពផែនដី ២២ មេសា
មន្ត្រីនៃក្រសួងបរិស្ថានចំនួន៣៥៣នាក់ (ស្ត្រី ១២៩នាក់)បានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
ថ្ងៃ សៅរ៍, 17 មេសា, 2021 មន្ត្រីនៃក្រសួងបរិស្ថានចំនួន៣៥៣នាក់ (ស្ត្រី ១២៩នាក់)បានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១