នៅស្នាក់ការអូរូងស្ថិតក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តសៀមរាប នាព្រឹកថ្ងៃទី ចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ មានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ និងចែកមុងជ្រលក់ថ្នាំដល់ឧទ្យានុរក្សចំនួន២៧ រូប ដោយទទួលបានមុងអង្រឹង១ មុងគ្រែ១សម្រាប់ចុះល្បាតព្រៃ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិភូមិក្រមុំបូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានសមាជិក១៧៤គ្រួសារដោយក្នុង១គ្រួសារទទួលបានមុងអង្រឹងចំនួន១ និងផ្តល់មុងចំនួន២០០មុងបន្ថែមទៀតសម្រាប់ចែកជូនដល់ប្រជាជនដែលចេញចូលប្រើប្រាស់ធនធានព្រៃឈើ ដើម្បីការពារជំងឺគ្រុនចាញ់ ដែលមុងនេះជាការគាំទ្ររបស់គម្រោង USAID តាមរយៈមជ្ឈមណ្ឌលកំចាត់ជំងឺគ្រុនចាញ់ក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន។ វគ្គបណ្តុះបណ្តាលនេះដឹកនាំ និងសម្របសម្រួលដោយលោក នួន មុនី ប្រធានមន្ទីរបរិស្ថានខេត្ត លោក ឃឺន សុគុណវិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្ត និងតំណាងគម្រោងកម្មវិធីប្រព័ន្ធចែកចាយឱសថនិងបរិក្ខារពេទ្យសកល ការគ្រប់គ្រងលទ្ធកម្មនិងការផ្គត់ផ្គង់ ក្រោមជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ(GHSC- PSM USAID)៕

ព័ត៌មានបន្ថែម

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ សុក្រ, 15 មករា, 2021 ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត​
ថ្ងៃ សុក្រ, 15 មករា, 2021 ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត​
ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ
ថ្ងៃ សុក្រ, 15 មករា, 2021 ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ