នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) ជួបវិស័យឯកជននៅសភាពាណិជ្ជកម្មកម្ពុជា

ឯកឧត្តមបណ្ឌិត អេរីក សូលហេម (Erik Solheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រ ជាជាតិ UNEP បានធ្វើទស្សនៈកិច្ចក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែមិ ថុនានេះ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកម្មវិធីបរិស្ថាន សហប្រជាជាតិលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ។

ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តមបណ្ឌិត អេរីក សូលហេម (Erik Solheim) និងគណៈប្រតិភូបានបំពេញទស្សនៈកចិ្ចនៅសភាពាណិជ្ជកម្មកម្ពុជាផងដែរ ដើម្បីចូលជួបពិភាក្សាបទពិសោធន៍ការងារ និងទស្សនៈវិស័យស្តីពីការពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងសាធារណៈ ជាពិសេសបញ្ហានៃការកាត់បន្ថយប្លាស្ទិក ។

ឯកឧត្តមបណ្ឌិត អេរីក សូលហេម (Erik Solheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រ ជាជាតិUNEP បានលើកទឹកចិត្តឱ្យកម្ពុជាបន្តអនុវត្តន៍ការងារមួយចំនួន ជាពិសេសការអភិវឌ្ឍនានា គិតគូលើថាមពលកកើតឡើងវិញ ការគ្រប់គ្រងលើផលិតផលប្លាស្ទិក ការគិតគូលើគោលការណ៍កាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ការកែឆ្នៃ ប្រើប្រាស់ឡើងវិញផលិតផលប្លាស្ទិក ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់