នាព្រឹកថ្ងៃពុធ១កើត ខែបឋមសាឍ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសម្របសម្រួលអន្តរក្រសួងស្តីពី «ការអនុវត្តន៍គម្រោង វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុល» ដោយមានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក៏ដូចជាពង្រីកបទពិសោធន៍មន្ត្រីនៃ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយផ្តោតលើការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថានជាពិសេសការបំពុលទឹក ដែលរៀបចំដោយ ក្រសួងបរិស្ថាន សហការជាមួយក្រុមអ្នកជំនាញអង្គការJICA នៅរាជធានីភ្នំពេញ ។

ក្នុងឱកាសនេះ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តន៍គម្រោង ក៏ដូចជាមន្រ្តីក្រសួងបរិស្ថាន រួមទាំងស្ថាប័ន ពាក់ព័ន្ធ ដែលបានផ្តល់ឧបករណ៍ និងបណ្តុះបណ្តាលក្រុមការងារក្នុងការពិនិត្យ និងពិភាក្សាក្នុងក្រប ខណ្ឌបចេ្ចកទេសដើម្បីផ្តល់ជាធាតុចូលសម្រាប់ពិចារណាក្នុងការធ្វើបច្ចុប្បន្នភាពអនុក្រឹត្យលេខ២៧ ស្តីអំពី ការត្រួតពិនិត្យការបំពុលទឹក ក៏ដូចជាគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានជំរុញដល់ក្រុមការងារ អនុវត្តន៍គម្រោងបន្តសហការការផ្តល់ធាតុចូលសម្រាប់ការងាររៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗបន្ថែមទៀតដែលក្រសួងបរិស្ថានបានកំពុងនឹងអនុវត្ត ទាក់ទងកិច្ចគាំពារបរិស្ថាន ជាពិសេសការអនុវត្តន៍គម្រោង វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធិភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា តាំងពីចាប់ផ្តើមនៅខែកក្កដាឆ្នាំ២០១៧មកដល់ពេលនេះគម្រោងបានរៀបចំវគ្គបណ្តុះ បណ្តាលចំនួន១១លើក ដល់មន្ត្រីក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ បានផ្តល់ឧបករណ៍ត្រួតពិនិត្យគុណ ភាពខ្យល់(PM2.5)និងឧបករណ៍ពិនិត្យគុណភាពទឹកដល់ក្រសួងបរិស្ថាន ហើយបានចូលរួមពិនិត្យ និង ផ្តល់ធាតុចូលមួយចំនួនសម្រាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការងារត្រួតពិនិត្យគុណភាពទឹក៕

ព័ត៌មានបន្ថែម

ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021 ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ថ្ងៃ សុក្រ, 15 តុលា, 2021 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១