ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ក្រោមអធិបតីភាព ឯកឧត្ដម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលក្រុងទាំង២៦ តំណាងខណ្ឌទាំង១២ និងអង្គភាពពាក់ព័ន្ធ។
សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តមុខងារ គ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជនតាមបណ្ដាក្រុងទាំង២៦ និងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ដើម្បីដោះស្រាយ រាល់បញ្ហាប្រឈមលើការគ្រប់គ្រងសំរាម និងបន្តពង្រឹងការងារឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើមុខងារចំនួន០៤ រួមមាន ៖ ១).ការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន ២).ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ៣). ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ៤).ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់