ក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បាន និងកំពុងសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិសាត់ និងមណ្ឌលគីរី និងឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃណាមលៀរ និងដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ ក្នុងការបង្កើតទីតាំងផលិតកូនជ្រូកពូជឦសាន ឬជនជាតិ។ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថា តាមរយៈវេទិកាជាតិរៀបចំឡើងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រសួងបរិស្ថានអនុវត្តន៍គម្រោងសាកល្បង លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់បច្ចេកទេស និងសម្ភារៈសម្រាប់សេវាកម្មទេសចរណ៍ធម្មជាតិ ការផ្តល់ពូជជ្រូកជនជាតិ គោ និងមាន់ដល់គ្រួសារសហគមន៍គោលដៅ ដើម្បីបង្កើនមុខរបរថ្មី និងបង្កើនចំណូល ដែលធ្វើឱ្យសហគមន៍មានលទ្ធភាពចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

ដើម្បីធានាដល់ផ្គត់ផ្គង់ពូជជ្រូកជនជាតិឱ្យមាននិរន្តរភាព និងសុវត្ថិភាព ក្រសួងបរិស្ថានបានជ្រើសរើសយកទីតាំងពីរនៅដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ ក្នុងភូមិសាស្ត្រខេត្តពោធិសាត់ និងណាមលៀរក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី។

បច្ចុប្បន្នក្រុមការងារក្រសួង និងមន្ទីរ និងឧទ្យានុរក្ស បាន និងកំពុងធ្វើរបងហុមព័ទ្ធដី ២-៣ហិកតា សាងសង់ទ្រុងជ្រូក រៀបចំប្រព័ន្ធទឹក ដាំដំណាំចំណីជ្រូក មានចេកព្រៃ ដំឡូងឈើ ដំឡូជ្វាដើមឆាយ៉ា ។ល។ ដែលអាចធានាផ្តល់ចំណីដល់មេជ្រូកក្នុងមួយកន្លែង ៥៤ក្បាល។ ក្រសួងបរិស្ថាននឹងមានកូនជ្រូកសម្រាប់ចែកជូនសហគមន៍តំបន់ការពារធម្មជាតិ ចាប់ផ្តើមពីឆ្នាំ ២០១៩ តទៅ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់