រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហ្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយសាលារាជធានីភ្នំពេញ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់ថ្នាក់ដឹកនាំវ័យក្មេងនិងយុវជនរាជធានីភ្នំពេញដែលអញ្ជើញមកពីមន្ទីរវិស័យពាក់ព័ន្ធ និងគ្រឹះស្ថានអប់រំ/សិក្សានៅក្នុងរាជធានីភ្នំពេញ សរុបប្រមាណ១៣៤នាក់ ក្នុងនោះស្រ្តី៣០នាក់ ដើម្បីបង្កើនចំណេះដឹងថ្មីៗអំពីមូលហេតុនិងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការឆ្លើយតបរបស់រដ្ឋាភិបាលនៅថ្នាក់ជាតិនិងអន្តរជាតិ ព្រមទាំងវិធីសាស្រ្តនានាដែលរាជធានីភ្នំពេញអាចចាត់វិធានការបន្ស៊ាំ និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ សិក្ខាសាលាបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់