នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ខែកុម្ភ: ឆ្នាំ ២០១៨នេះ នៅទីស្តីការក្រសួង ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Laumes International Circuit ចូលជួបពិភាក្សាការងារ។ លោក Immi Panjwani បានរាយការណ៍ និងធ្វើបទបង្ហាញអំពីផែនការគម្រោងសាងសង់ទីក្រុង ដែលមានតំបន់លំនៅឋាន ផ្សារទំនើប កន្លែងហាត់ និងទីកន្លែងកំសាន្តនានាជាច្រើនទៀត។ ឆ្លៀតក្នុងឱកាសនោះ លោក Immi Panjwani បានគោរពសុំអនុសាសន៍ពាក់ព័ន្ធនិងបរិស្ថាន ដើម្បីធ្វើយ៉ាងណាឱ្យការវិនិយោគនេះស្របតាមគោលការនៃការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែត បានជម្រាបជូនតំណាងក្រុមហ៊ុនអំពីនិន្នាការនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ និងអំពីទីក្រុងនិរន្តរភាព និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាការអភិវឌ្ឍគម្រោងជាមួយស្ថាប័នពាក់ព័ន្ធដទៃទៀត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់