នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានចូលរួមបើក និងធ្វើបទបង្ហាញស្តីពីស្ថានភាពនៃការអនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ នៅក្នុងសិក្ខាសាលាដំបូងថ្នាក់ជាតិស្តីពី ហិរញ្ញប្បទានជីវៈចម្រុះ (BIOFIN) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលសិក្ខាសាលានេះសហការរៀបចំដោយអគ្គលេខាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងUNDP និងចូលរួមពីស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូក្នុងការងារអភិរក្ស។ សិក្ខាសាលានេះបានផ្ដោតសំខាន់លើ ទិដ្ឋភាពរួមនៃកិច្ចផ្តួចផ្តើមហិរញ្ញប្បទានជីវៈចម្រុះ វិធីសាស្រ្តក្នុងការអនុវត្តBIOFIN កិច្ចពិភាក្សាជាក្រុមក្នុងការធ្វើបញ្ជីយន្តការហិរញ្ញវត្ថុដែលមានស្រាប់នៅកម្ពុជា៕

ព័ត៌មានបន្ថែម

ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ថ្ងៃ អាទិត្យ, 28 វិច្ឆិកា, 2021 ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
ថ្ងៃ សុក្រ, 26 វិច្ឆិកា, 2021 ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
«រូបវន្តបុគ្គល និងនីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន»
ថ្ងៃ ពុធ, 24 វិច្ឆិកា, 2021 «រូបវន្តបុគ្គល និងនីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន»