នៅខេត្តកំពង់ធំ នាថ្ងៃអង្គារ ១៣កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន សហការជាមួយ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីពិធីសារអង្កេតតាមដានជីវៈចម្រុះ ការប្រើប្រាស់ឧបករណ៍GPS និងជំនាញមូលដ្ឋានក្នុងការកំណត់អត្តសញ្ញាណសត្វស្លាបដល់ឧទ្យានុរក្សតំបន់ស្នូលស្ទឹងសែន ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពដល់ឧទ្យានុរក្សក្នុងការល្បាត និងប្រមូលទិន្នន័យជីវចម្រុះក្នុងតំបន់ស្នូល ដែលជាទិន្នន័យស្នូលក្នុងការរៀបចំ និងអនុវត្តផែនការគ្រប់គ្រង់។ វគ្គបណ្តុះបណ្តាលនេះមានគ្រូបង្គោលពីររូបដែលមានបទពិសោធន៍ពីនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបធ្វើការបង្ហាត់បង្រៀន។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានប្រគល់ឧបករណ៍GPS ២គ្រឿង កែវឆ្លុះ ២គ្រឿង និងកំព្យូទ័រ ១គ្រឿង ដល់ឧទ្យានុរក្សតំបន់ស្នូលស្ទឹងសែនដើម្បីប្រើប្រាស់ក្នុងពេលល្បាត៕

ព័ត៌មានបន្ថែម

ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ថ្ងៃ ព្រហស្បតិ៍, 23 មករា, 2020 កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី
ថ្ងៃ ពុធ, 22 មករា, 2020 ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី