លោក Winfried Wicklein អគ្គនាយកអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងក្នុងបណ្តាញសង្គម Link-in របស់លោកថា «លោកពិតជាមានកិត្តិយសណាស់ដែលបានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា គឺឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្នុងភាពជាដៃគូដ៏រឹងមាំរវាង ADB និងកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរួមទាំងក្នុងនិងក្រៅប្រទេស #COP28។ ខ្ញុំសូមអបអរសាទរចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលសម្រេចបាននូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ( ២០២៣-២០២៨)»។

បន្ថែមពីនេះ លោកក៏បានសម្តែងការកោតសរសើរចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការរួមចំណែកពីប្រជាពលរដ្ឋកម្ពុជា ដែលនេះគឺជាគំរូនៃការគ្រប់គ្រងសំណល់នៅកម្ពុជា ។ លោកនិងឯកឧត្តមរដ្ឋមន្ត្រីបានពិភាក្សាអំពីឱកាសសម្រាប់ការគាំទ្រ និងកិច្ចសហការ ក្នុងការដោះស្រាយបញ្ហាប្រឈម #ការប្រែប្រួលអាកាសធាតុរបស់ប្រទេស ក្រោមយុទ្ធសាស្ត្រភាពជាដៃគូរបស់ប្រទេសថ្មីនាពេលខាងមុខរបស់ ADB និងកម្ពុជា៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់