នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការគាំទ្រពីនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកសារព័ត៌មានអាជីពសរុប៥០នាក់ដែលមានតួនាទីជាអ្នកយកព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធីការិនី នៃបណ្តាស្ថានីយវិទ្យុ និងទូរទស្សន៍ផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមធើ្វសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងទាន់ពេល។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធីបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

មន្រ្តីជំនាញនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងមន្រ្តីជំនាញសារព័ត៌មាននៃក្រសួងព័ត៌មាន បានធ្វើបទបង្ហាញគន្លឹះដែលទាក់ទងនឹង ១) ទំទាក់ទំនងរវាងការប្រែប្រួលអាកាសធាតុទៅនឹងបញ្ហាអភិវឌ្ឍក្នុងប្រទេសកម្ពុជា ២) តួនាទីរបស់អ្នកសារព័ត៌មានក្នុងការផលិតអត្ថបទទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ៣) ការឆ្លើយតបពីស្ថាប័នជាតិ និងអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ ៤) ប្រភពព័ត៌មាន ឬប្រធានបទព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ និង ៥) ការចែករំលែកបទពិសោធន៍នៃការសរសេរព័ត៌មានការនិងប្រែប្រួលអាកាសធាតុ៕

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 27 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ថ្ងៃ ចន្ទ, 27 មករា, 2020 លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប