ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតីបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសហការីចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ Mr Winfried Wicklein, Director General of Southeast Asia Department, ADB ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុច ៖
១-បន្តពិភាក្សា ដើម្បីរៀបចំគម្រោងគាំទ្រទៅដល់មូលធនមនុស្សដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (human resilient) ក្នុងនោះចាប់ផ្តើមពីការយកចិត្តទុកដាក់ទៅលើ សិស្សានុសិស្ស ដោយត្រូវបំពាក់ប្រព័ន្ធចម្រោះទឹកបរិភោគ បំពាក់ធុងទុកដាក់ និងញែកសំរាម ព្រមទាំងដាំដើមឈើ នៅតាមសាលារៀន និងទីកន្លែងសាធារណៈនានាទូទាំងប្រទេស។
២-ប្រើប្រាស់យន្តការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីតម្រង់ទិសការរៀបចំគម្រោង និងវាយតម្លៃការអនុវត្តគម្រោង សំដៅពង្រឹងប្រសិទ្ធភាពគម្រោង និងពង្រីកការចូលរួមពីក្រសួងស្ថាប័ន សំដៅទទួលបាននូវការអភិវឌ្ឍដោយចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
៣-បង្កើតឱកាសកៀរគរ ជំនួយឥតសំណង និងកម្ចីមានការប្រាក់ទាប មកបន្តការអភិវឌ្ឍថាមពលកកើតឡើងវិញ ព្រោះកម្ពុជាបានប្ដេជ្ញាចិត្តបង្កើនថាមពលបៃតងឱ្យដល់ ៧០ភាគរយ។
ក្នុងកិច្ចប្រជុំទ្វេភាគីនេះ ភាគី ADB បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគាំទ្រចំពោះយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានផ្តល់អាទិភាពទៅលើ ភាពស្អាត ភាពបៃតង និង ចីរភាព៕
 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់