ក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការWCS និងប្រជាជនសហគមន៍ បានរកឃើញអណ្តើកហ្លួង ចំនួន០១សំបុកមានពងចំនួន១៦គ្រាប់នៅប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការWCSដែលបានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញ។ សមាជិកសហគមន៍ចំនួន០៤នាក់បាននិងកំពុងយាមសំបុកអណ្តើកហ្លួងនេះ រហូតដល់កូនវាញាស់។ បើតាមការបញ្ជាក់ពីអង្គការ​ វាគឺជាសំបុកអណ្តើកហ្លួង ទី០១ដែលរកឃើញនៅក្នុងឆ្នាំ២០១៨នេះ។

អណ្តើកហ្លួង ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត និងស្ថិតក្នុងចំណោមអណ្តើក​ទាំង២៥ប្រភេទដែលកំពុង រងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើពិភពលោក។

អង្គការ WCS បានឲ្យដឹងថា​ ចាប់ពីពេលនេះរហូតដល់ខែមីនា គឺជារដូវកាលពងកូនរបស់សត្វអណ្តើកហ្លួង ដូច្នេះហើយក្រុមអ្នកអភិរក្សកំពុង តែស្វែងរកទីតាំងសំបុកពងកូនរបស់ពួកវា៕
រូបភាព៖​WCS

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
ថ្ងៃ អង្គារ, 21 មករា, 2020 រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
មន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃ ចន្ទ, 20 មករា, 2020 មន្ទីរបរិស្ថានខេត្តសៀមរាប
លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស
ថ្ងៃ ចន្ទ, 20 មករា, 2020 លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស