ប្រភេទស្វាម្យ៉ាងដែលមានរោមដុះលើមាត់(ស្វាពុកម៉ាត់)មកពីប្រទេសអេត្យូពី និង​ស៊ូដង់ ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញថាជាប្រភេទអំបូរផ្សេងពីស្វាធម្មតា។ ក្នុងការសិក្សាតាមដានមួយ អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់ពពួកស្វាដែលមកពីតំបន់អាហ្រ្វិក គឺជាប្រភេទស្វាពីរផ្សេងគ្នាដោយសំអាងលើរូបរាងខាងក្រៅ និងវិភាគបែបវិទ្យាសាស្ត្រ។

មែនទែនទៅមានការសិក្សាពីប្រភេទស្វានេះ នៅឆ្នាំ១៨៦២ម្តងថាវាជាប្រភេទស្វាផ្សេង ប៉ុន្តែ​ក្រោយ​មាន​មក​ត្រូវ​បានគេបញ្ជាក់ថា វាជាការសិក្សានៅខ្វះចន្លោះ និងមិន​ទាន់​យក​ជាការ​បាន ប៉ុន្តែក្រោយ​មកមាន​ការសិក្សា​ជាច្រើនបានរកឃើញដូចទៅនឹងការសិក្សានៅឆ្នាំ១៨៦២ដែរ ហើយចុង​ក្រោយនេះ​អ្នក​វិទ្យាសាស្ត្រ​បានរកឃើញដូចគ្នា ដូចនេះ គេសន្និដ្ឋានតែម្តងថា ស្វាពុកម៉ាត់ គឺជាប្រភេទ​ស្វា​ផ្សេង​ខុស​ពី​ស្វា​ធម្មតា។

ស្វាពុកម៉ាត់នេះ ត្រូវបានគេរកឃើញនៅតំបន់ប៉ែកខាងលិចដល់ប៉ែកខាងកើតនៃអនុតំបន់​សា​ហា​រា​របស់​អាហ្វ្រិក។ ទម្រង់មុខ និងច្រមុះរបស់វា មានពណ៌ខ្មៅ និង​មានពុក​មាត់​ពណ៌សរ ហើយ​ជាសត្វ​សា្វ​ដែល​មានល្បឿនលឿនជាងគេបំផុត ហើយ​អាច​រត់​ដល់​ល្បឿន​៥៥គីឡូ​ម៉ែត្រ​/​១ម៉ោង៕

ប្រភព៖ http://www.bbc.com/news/science-environment-42720556

ព័ត៌មានបន្ថែម

មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ថ្ងៃ សុក្រ, 30 កក្កដា, 2021 មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
ថ្ងៃ សុក្រ, 30 កក្កដា, 2021 កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
លិខិតថ្លែងអំណរគុណរបស់ធនាគារអភិវឌ្ឍន៍កូរ៉េ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 29 កក្កដា, 2021 លិខិតថ្លែងអំណរគុណរបស់ធនាគារអភិវឌ្ឍន៍កូរ៉េ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន