ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាគណៈអធិបតីបើកសិក្ខាសាលាស្តីពីផលប៉ះពាល់នៃវត្តមានលោហៈធ្ងន់ក្នុងផលិតផលប្រើប្រាស់ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកលើសុខភាព និងបរិស្ថាន ដល់និសិ្សតសាកលវិទ្យាល័យអន្តរជាតិចំនួនប្រមាណ៣៦០នាក់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

សិក្ខាសាលានេះ បានរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព និងបរិស្ថានដោយសារធាតុគ្រោះថ្នាក់ក្នុងផលិតផលប្រើប្រាស់ និងសំណល់បរិក្ខារអគ្គីសនី និងអេឡិចត្រូនិក តាមរយៈការចែករំលែកពត័មាននៃការសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ ដល់និសិ្សតទាំងអស់ ឱ្យមានការប្រុងប្រយត្ន័ខ្ពស់ក្នុងការជ្រើសរើសផលិតផលយកមកប្រើប្រាស់ ដោយជៀសវាងការប្រើប្រាស់ផលិតផលគ្នានប្រភពច្បាស់លាស់ ឬពុំមានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចឱ្យចរាចរណ៍លើទីផ្សារ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ហើយព្រមទាំងជំរុញការចូលរួមក្នុងការទុកដាក់សំណល់បរិក្ខាអគ្គិសនី និងអេឡិចនិកឱ្យបានត្រឹមត្រូវនៅតាមទីតាំងដែលក្រសួងបរិស្ថាននឹងរៀបចំឡើង ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងដើម្បីការពារសុខភាពសាធារណៈ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់