អ្នកស្រាវជ្រាវសរុបប្រមាណជិត១០០នាក់ មកពីស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានឧត្តមសិក្សា និងអង្គការសង្គមស៊ីវិល បានធ្វើការចែករំលែកចំណេះដឹងស្តីពីការអនុវត្តគម្រោងសិក្សាស្រាវជ្រាវពាក់ព័ន្ធការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងអនុវត្ត រួមចំណែកដល់ការកំណត់របៀបវារៈជាតិសម្រាប់ស្រាវជ្រាវពាក់ព័ន្ធការប្រែប្រួលអាកាសធាតុកម្ពុជា។

ការចែករំលែកចំណេះដឹងនេះ បានធ្វើឡើងនៅក្នុង «សិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា» នៅក្នុងខេត្តសៀមរាប ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៧ រៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងគាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA)  ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ បានមានប្រសាសន៍ថាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក៏ដូចជា ក្រសួងបរិស្ថាន បានគាំទ្រយ៉ាងពេញទំហឹងក្នុងការកសាងភាពជាដៃគូជាមួយគ្រឹះស្ថានសិក្សានិងវិទ្យាស្ថានស្រាវជ្រាវនានាដែលជាធនាគារខួរក្បាល និងជាកន្លែងសិក្សាស្វែងយល់នូវរបកគំហើញនានាសម្រាប់ផ្តល់ឱ្យអ្នករៀបចំនិងតាក់តែងគោលនយោបាយ និងជាថ្នាលសម្រាប់បណ្តុះនូវចំណេះវិជ្ជាសម្រាប់យុវជនជំនាន់ក្រោយ។

ឯកឧត្តមអគ្គលេខាធិការ បានស្នើឱ្យអ្នកចូលរួមទាំងអស់រួមគ្នាពិភាក្សា និងចែករំលែកបទពិសោធន៍ជាចំហរទាំងពិសោធន៍ដែលល្អ និងបទពិសោធន៍ដែលអាក្រក់នូវអ្វីដែលវាអនុវត្តបាន និងមិនអនុវត្តមិនបាន សម្រាប់ជាកែសម្រួលឬអនុវត្តបន្ត។ បន្ទាប់មក សិក្ខាកាមបានចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីបច្ចេកទេសធ្វើឆ្លាតខាងអាកាសធាតុរបស់កសិករនៅឃុំក្របីរៀល ក្រុងសៀមរាប៕

 

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់