ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណ:កម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានដឹកនាំកិច្ចប្រជុំវាយតម្លៃការធ្វើបទបង្ហាញការពារសំណើសុំរថយន្តដឹកសំរាមរបស់រដ្ឋបាលក្រុង-ស្រុក បេក្ខភាពទាំង២០ នៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យ៉ែត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម បួន ហេង តំណាងក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងគណ:កម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឯកឧត្តមអគ្គនាយក តំណាងអគ្គនាយកដ្ឋាន គាំពារបរិស្ថាន តំណាងនាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យ តំណាងនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតំណាងនាយកដ្ឋានគ្រប់គ្រងសំណល់រឹង តំណាងរដ្ឋបាលក្រុង ស្រុក បេក្ខភាពទាំង២០ តំណាងមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង១៧។

ក្រោយពីអង្គប្រជុំបានស្តាប់បទបង្ហាញរបស់រដ្ឋបាលក្រុង-ស្រុក បេក្ខភាពទាំង២០រួចមក អង្គប្រជុំបានកត់សម្គាល់ឃើញថា រដ្ឋបាលក្រុង-ស្រុកទាំង២០ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ពីស្វ័យគ្រប់គ្រង ថែទាំ និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព បន្ទាប់ពីទទួលបានរថយន្តពីក្រសួងបរិស្ថាន សម្រាប់កែលម្អការផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមានផែនការសកម្មភាពច្បាស់លាស់ក្នុងការពង្រីក និងពង្រឹងសេវាប្រមូលសំរាម ដើម្បីសោភ័ណ្ឌភាពបរិស្ថាន និងស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ជាមួយគ្នានេះដែរឯកឧត្តម យ៉ែត វីណែល សូមធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ បណ្តាមន្ទីរបរិស្ថានរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ក្នុងការពង្រឹងប្រសិទ្ធភាពការផ្តល់សេវាប្រមូលសំរាម សំណល់រឹងទីប្រជុំជន ហើយស្នើសុំឱ្យមានការតាមដាន ត្រួតពិនិត្យ វាយតម្លៃចំពោះការផ្តល់សេវាសំរាមនេះ និងជំរុញឱ្យមានការអនុវត្តទាំងអស់គ្នា ជាពិសេស ប្រជាពលរដ្ឋដើម្បីប្រើប្រាស់សេវាសំរាម និងជំរុញការថ្លៃបង់សេវាសំរាម៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់