នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមជាអធិបតីពិធីលែងត្រីប្រភេទកម្ររងគ្រោះថ្នាក់នៅដងទន្លេមេគង្គនិងទន្លេសាប នៅចំណុចទន្លេចតុម្មុខ។ ត្រីប្រភេទកម្រជាច្រើនប្រភេទរួមមានត្រីរាជធំចំនួន ២ ក្បាល ត្រីគល់រាំង ត្រីប្រាធំសរុបចំនួន ៥០០២ក្បាលត្រូវបានលែង ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផល និងគម្រោងអច្ឆរិយមេគង្គ។

ត្រីរាជ ដែលកំពុងរងគ្រោះជិតផុតពូជ ២ក្បាល រួមជាមួយត្រីគល់រាំង និងត្រីប្រាធំប្រមាណ ៥០០០ក្បាលបានលែងចូលទៅក្នុងទន្លេមេគង្គ។ កម្ពុជាត្រូវបានទទួលស្គាល់ជាជម្រកដ៏មានសក្តានុពលចុងក្រោយរបស់ប្រភេទត្រីទឹកសាបទំហំយក្សនៃទន្លេមេគង្គ។ ត្រី​រាជ ដែល​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជពីរក្បាល រួមជាមួយត្រី​ជិត​ផុត​ពូជ និងត្រីសំខាន់ៗ ចំពោះអេកូឡូស៊ី រាប់ពាន់ក្បាលផ្សេងទៀត បានលែងចូលទៅក្នុងធម្មជាតិវិញ នៅត្រង់ ចំនុចប្រសព្វនៃទន្លេសាប និង ទន្លេមេគង្គ។ នេះបង្ហាញពីស្ថានភាព​គួរឱ្យបារម្ភនៃ​ប្រភេទ​សត្វជិតផុតពូជនេះ​ដែល​ចំនួនរបស់វា​បាន​ថយចុះ​រហូតដល់៩៩ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​​។ ក្រុមអ្នក វិទ្យាសាស្ត្រសង្ឃឹមថា ការណ៍នេះនឹងនាំឱ្យមានសកម្មភាព អភិរក្សរួមគ្នា និងសម្របសម្រួលបន្ថែមទៀត រួមទាំងការផ្សព្វផ្សាយកាន់តែផុសផុល ដល់សហគមន៍ដែលរស់នៅតាម ដងទន្លេសាបនិងទន្លេមេគង្គ។
ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម ហាស់ សារ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងនោះត្រីប្រភេទកម្រៗដែលបានលែងនៅថ្ងៃនេះដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើបងប្អូនប្រជានេសាទបានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូលក្នុងទឹកវិញដើម្បីឱ្យវាអាចបន្តរស់នៅ និងកើតកូនពូនជាចៅ។

រូបថតដោយ ផា លីហួរ និងគម្រោងអច្ឆិយៈមេគង្គ

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់