ក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពី “ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន” នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងបរិស្ថាន ដើម្បីពិនិត្យ កែសម្រួល និងសម្រេច ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនអោយកាន់តែមានប្រសិទ្ធភាព និង មានភាពងាយស្រួល ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក មន្ទីរបរិស្ថានរាជធានីខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងបរិស្ថាន។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការធ្វើបទបង្ហាញនូវប្រធានបទសំខាន់ៗដូចជា ៖

១.ទិសដៅបង្កើនប្រសិទ្ធភាពសេវាសំរាម សំណល់រឹងទីប្រជុំជន

២.វិធានការចំពោះមុខដើម្បីឈានទៅសម្រេចទិសដៅ

៣.តម្រូវការថវិកាសម្រាប់គាំទ្រការរៀបចំសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងទីប្រជុំជន

៤.ប្រព័ន្ធបច្ចេកវិទ្យាជួយក្នុងការជំរុញ និងគាំទ្រការគ្រប់គ្រង ដំណើរការរៀបចំសេវាប្រមូលសំរាម

៥.ការងារប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព «លក្ខណៈសម្បត្តិទី៦៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់