ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបជាមួយក្រុមការងារធនាគារពិភពលោក ពាក់ព័ន្ធនឹងបេសកកម្មគាំទ្របច្ចេកទេស ស្តីពីការវាយតម្លៃស្ថាប័នប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពីតំណាង អគ្គនាយក ចំណុះក្នុងក្រសួងបរិស្ថាន និងតំណាងធនាគារពិភពលោក ជាច្រើនរូបចូលរួម។

គោលបំណងជួបពិភាក្សានេះ សិក្សាស្វែងយល់ និងវាយតម្លៃពីក្របខ័ណ្ឌគតិយុត្ត គោលនយោបាយ និងផែនការនានាពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុ តួនាទីរបស់ភ្នាក់ងាររាជរដ្ឋាភិបាល ការសម្របសម្រួលកិច្ចសហប្រតិបតិ្តការ និងការកសាងសមត្ថភាពបច្ចេកទេស ដែលបានអនុវត្ដដោយក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ កន្លងមក។

កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់លើ៖

១. លិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាដំណើរការនៃការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុ

២. ប្រព័ន្ធសម្រាប់ការវាយតម្លៃហានិភ័យ និងភាពងាយរងគ្រោះ នៃការប្រែប្រួលអាកាសធាតុ

៣. ការចូលរួមរបស់អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀត ព្រមទាំងតួនាទីរបស់ទីប្រឹក្សាបច្ចេកទស

៤. ការបញ្ជ្រាបគោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុ ទៅក្នុងការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកៀរគរធនធានសម្រាប់សកម្មភាពអាកាសធាតុព្រមទាំងយន្តការសម្របសម្រួលអន្តរក្រសួង ស្ថាប័ន។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់